ព័ត៌មានអន្ដរជាតិ
កូវីដនៅថៃបន្តធ្លាក់ចុះ ថ្ងៃនេះរកឃើញការឆ្លងក្នុងសហគមន៍ត្រឹម ២៧ករណី
នៅថ្ងៃអង្គារនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន៤៨ករណី ខណៈក្នុងនោះមាន២១នាក់ជាករណីនាំចូល ហើយការឆ្លងក្នុងសហគមន៍មានត្រឹម២៧ករណីករណី។

ក្នុងចំណោមករណីថ្មីទាំងអស់ មានមនុស្ស២២នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។
បាងកកមាន១៤ករណី, Samut Sakhon ៦ករណី និង Nakhon Pathom មាន២ករណី។

ទន្ទឹមនោះ ការធ្វើតេស្តសកម្មបានរកឃើញចំនួន៥ករណី ដែលក្នុងនោះមាន៣ករណីនៅបាងកក និង២ករណីនៅ Samut Sakhon។
ចំពោះករណីនាំចូលទាំង២១ករណីរួមមាន ជនជាតិថៃចំនួន១៦នាក់ ហ្វីលីពីនម្នាក់, នេប៉ាល់ម្នាក់, ប៊ែលហ្សិកម្នាក់, ឥណ្ឌាម្នាក់និងរុស្ស៊ីម្នាក់។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៦៦នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃអង្គារនេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៨,៨២១ករណី។ មនុស្សចំនួន ២៧,៣៧៩នាក់បានជាសះស្បើយ ហើយអ្នកស្លាប់មាន៩៤នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ កូវីដ-១៩៖ ការបិទទ្វារសាលាបង្កផលប៉ះពាល់ ៣ ធំៗចំពោះកុមារ

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច