ព័ត៌មានអន្ដរជាតិ
មេទ័ពមីយ៉ាន់ម៉ា ជប់លៀងផឹកស៊ីហ៊ឹកហ៊ាក់ នៅថ្ងៃមនុស្សជាង១០០នាក់ត្រូវបានសម្លាប់
មេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាលោក Min Aung Hlaing បានរៀបចំពិធីជប់លៀងអាហារពេលល្ងាចដ៏ហ៊ឹកហ៊ាក់កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីកងទ័ពរបស់លោកបាញ់សម្លាប់មនុស្សជាង១០០នាក់ នៅថ្ងៃដែលមានការបង្ហូរឈាមបំផុតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក។
រូបថតរបស់លោកឧត្តមសេនីយ៍ក្នុងឯកសណ្ឋានយោធាពណ៌ស ដើរលើកម្រាលព្រំពណ៌ក្រហម ហើយស្វាគមន៍ភ្ញៀវក្នុងកម្មវិធីអាហារពេលល្ងាច ត្រូវបានគេបង្ហោះលើបណ្តាញសង្គមកាលពីចុងសប្តាហ៍។
CNN បានឲ្យដឹងថា កម្មវិធីអាហារពេលល្ងាចផឹកស៊ីហ៊ឹកហ៊ាក់នេះ ត្រូវបានធ្វើឡើងសម្រាប់អបអរទិវាកងកម្លាំងប្រដាប់អាវុធ ដែលរំលឹកដល់ការចាប់ផ្តើមនៃចលនាតស៊ូរបស់មីយ៉ាន់ម៉ា ប្រឆាំងការកាន់កាប់របស់ជប៉ុនអំឡុងសង្គ្រាមលោកលើកទី២។
យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា តំណាងមកពីប្រទេសរុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស វៀតណាម ឡាវនិងថៃបានចូលរួមពិធីជប់លៀងអាហារពេលល្ងាចកាលពីថ្ងៃសៅរ៍នេះ។
កងទ័ព បានសម្លាប់មនុស្សយ៉ាងតិច១១៤នាក់កាលពីថ្ងៃសៅរ៍ ដោយរាប់បញ្ចូលទាំងកុមារផងដែរ។
យ៉ាងណាក្តី អង្គការសហប្រជាជាតិបានដាក់ចំនួនអ្នកស្លាប់ត្រឹម១០៧នាក់ ខណៈដែលទូរទស្សន៍ Myawaddy TV ដែលគ្រប់គ្រងដោយយោធាបានផ្សាយថា មានត្រឹម៤៥នាក់ប៉ុណ្ណោះ។
BBC បានឲ្យដឹងថា កងទ័ពហាក់ដូចជាបាញ់សម្លាប់អ្នកណាក៏ដោយ ដែលពួកគេបានឃើញនៅតាមដងផ្លូវកាលពីថ្ងៃសៅរ៍។ កងកម្លាំងសន្តិសុខបានបាញ់ចូលអគារលំនៅដ្ឋាន ហើយបើកការវាយឆ្មក់ពេលយប់និងចាប់ខ្លួន។
យោងតាមតួលេខចុងក្រោយបំផុតបានបង្ហាញថា ចំនួនអ្នកស្លាប់ក្នុងភាពចលាចលនៅប្រទេសប្រទេសមីយ៉ាន់ម៉ា បានកើនលើស៥០០នាក់ហើយ គិតត្រឹមថ្ងៃអង្គារនេះ។
សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថា ជនស៊ីវិល១៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ម្សិលមិញហើយ ៨នាក់ត្រូវបានសម្លាប់នៅខណ្ឌ South Dagon ក្នុងទីក្រុងយ៉ាំងហ្គោន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Business Insider
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan