Connect with us

ព័ត៌មានអន្ដរជាតិ

បុគ្គលិក​រដ្ឋ​មីយ៉ាន់ម៉ា​អត់​ខ្លាច​អស់​ការងារដើម្បីប្រជាធិបតេយ្យ ខណៈយោធា​បញ្ឈប់បុគ្គលិកក្រសួងព័ត៌មាន១២០នាក់

បានផុស

នៅ

មន្ត្រី​រាជ​ការ​ពី​ក្រសួង​ព័ត៌មាន​ប្រហែល​ជា​១២០​នាក់​ត្រូវ​បាន​របប​យោធា​មីយ៉ាន់​ម៉បាន​​បញ្ឈប់​ការងារ​ពី​ក្រប​ខណ្ឌ​រដ្ឋ​ បន្ទាប់​ពី​ពួក​គេ​មិន​ចូល​ធ្វើ​ការ ប៉ុន្តែ​បាន​ចូល​រួម​ចលនាស៊ីវិល​ប្រឆាំង​នឹង​របប​យោធា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របប​យោធា​បាន​ជូន​ដំណឹង​ដល់មន្ត្រី​រាជ​ការ​ដែលបាន​ចូល​រួម​តវ៉ា​ពី​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ជាតិ​មីយ៉ាន់ម៉ា ដែល​គ្រប់​​គ្រង​ដោយ​ក្រសួង​ព័ត៌មាន​​ត្រូវ​បាន​បញ្ឈប់​ពី​ក្រប​ខណ្ឌ​រដ្ឋ​ ដែល​មាន​នៅ​ទី​ក្រុង​យ៉ាំងហ្គោន ណាយពិដោ និង​​ទី​ក្រុង​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

បុគ្គលិក​ដែល​បាន​ឈប់​ធ្វើ​ការ​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ បាន​និយាយ​ថា ពួក​គេ​​ធ្វើ​ការ​តែ​ក្រោម​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​ដោយ​ប្រជា​ធិបតេយ្យ​ប៉ុណ្ណោះ

ចាប់តាំង​ពី​រដ្ឋ​ប្រហារ​១​កុម្ភៈ​មក ​បុគ្គលិក​រដ្ឋ​រាប់​ មាន​ដូច​ជា ​ក្រុម​វេជ្ជបណ្ឌិត គិលានុប្បដ្ឋាក គ្រូ​បង្រៀន បុគ្គលិក​ស្ថានីយ​រថ​ភ្លើង វិស្វករ អ្នកប្រមូល​សំរាម បុគ្គលិក​អគ្គីសនី បុគ្គលិក​រដ្ឋបាល បុគ្គលិក​ធនាគារ និង​បុគ្គលិក​ក្រសួង​បាន​ចូល​រួម​ចលនា​ស៊ីវិល​ប្រឆាំង​នឹង​​របប​យោធា លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ផ្លូវ​ការ​ ដោយ​មិន​ខ្លាច​អត់​​បាត់​បង់​ការងារ​ឡើយ។ ពួក​គេ​ត្រូវ​ការ​លទ្ធិិ​ប្រជា​ធិបតេយ្យ។

ដោយ​ការ​ខក​​ចិត្ត​នឹង​ការ​តស៊ូសមូហភាព​ដែល​ធ្វើ​ឲ្យ​យន្តការ​រដ្ឋាភិបាល​ចុះ​ខ្សោយ​រយៈពេល​ជាង​មួយ​ខែ​ហើយ​ របប​យោធា​បាន​ព្យាយាម​បំភិត​បំភ័យ​​​បុគ្គលិក​ដែល​ធ្វើ​កូដកម្ម​​តាម​រយៈ​ការ​បំផ្ទះ​អាវុធ​កំឡុង​ពេល​ដើរ​ល្បាត​នៅ​ពេលយប់​តាមភូមិ កន្លែង​ឃុំឃាំង បុគ្គលិក​ដែល​ព្យួរការងារ បុគ្គលិក​បណ្តេញ​ចេញ​ពី​រដ្ឋ និង​ចំណាត់​ការ​ផ្សេង​ៗ​ទៀត។

ប៉ុន្តែ​ការ​គំរាម​កំហែង​គ្រប់​បែប​យ៉ាង​ដែល​មាន​ទាំង​សម្លាប់​អ្នក​តវ៉ា​រាប់​រយ​នាក់​យ៉ាង​ណា​ក៏​ដោយ ក៏អ្នក​គាំទ្រ​ប្រជា​ធិបតេយ្យ​មិនថា​ ប្រជា​ពល​រដ្ឋ ឬ​បុគ្គលិក មន្ត្រី​រាជការ​ទ​គឺ​នៅ​តែ​បន្ត​ចេញ​តវ៉ា​មិន​ស្រាកស្រាន​ឡើយ៕​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៨ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៤៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

Sokha Hotels

ព័ត៌មានពេញនិយម