ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថា ម៉ាសនិងគម្លាតសង្គមនៅតែចាំបាច់ ទោះមានវ៉ាក់សាំង និងសង្គមជាតិវិលរកដូចដើមក៏ដោយ
ការសិក្សាស្រាវជ្រាវមួយដែលត្រូវបានចេញផ្សាយដោយទស្សនាវដ្ដីសង្គមភូមិសាស្ត្របានលើកឡើងថា បើទោះបីជាមានវ៉ាក់សាំងការពារកូវីដ ដែលត្រូវបានគេចែកចាយយ៉ាងទូលំទូលាយក៏ដោយ តែប្រជាជននៅតែត្រូវពាក់ម៉ាស់ការពារនិងនៅឆ្ងាយពីគ្នា ដើម្បីជៀសវាងការបិទប្រទេសនាពេលអនាគតម្ដងទៀត។

ការវិភាគនេះបានវាយតម្លៃពីប្រសិទ្ធភាពនៃវិធានការណ៍ត្រួតពិនិត្យ ការរាតត្បាតនានៅចក្រភពអង់គ្លេស ដែលបានបង្កើតការបិទប្រទេសជាច្រើនលើក ចាប់តាំងពីខែ មីនា មក។
ទោះបីជាការរឹតត្បិតទាំងនេះរាប់បញ្ចូលទាំងការបិទសាលារៀននិងអាជីវកម្មជាច្រើន ហើយបានបន្ធូរបន្ថយនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះក៏ដោយ ក៏សាធារណជននៅតែត្រូវប្រើម៉ាសនិងរក្សាគំលាតសង្គម ដើម្បីចៀសការរីករាលដាលម្ដងទៀត។ លើសពីនេះទៀតវិធានការទាំងនេះអាចជួយកាត់បន្ថយហានិភ័យសម្រាប់អនាគតផងដែរ ។

នៅសហរដ្ឋអាមេរិកដូចជាញូវយ៉កនិងកាលីហ្វ័រញ៉ាបានបន្ថែមឲ្យស្នាក់នៅផ្ទះ បិទសាលារៀននិងអាជីវកម្មភាគច្រើន ហើយតម្រូវឲ្យប្រើម៉ាសនៅតាមទីសាធារណៈជាចាំបាច់។
លោក Yevhen Suprunenko សហអ្នកនិពន្ធនៃការស្រាវជ្រាវថ្មីបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ” ការប្រើវិធានការដែលមានប្រសិទ្ធភាព ដូចជាពាក់ម៉ាសនិងការលាងដៃ អាចជួយឲ្យយើងបញ្ឈប់ការរាតត្បាតកាន់តែលឿនឬទទួលបានលទ្ធផលល្អក្នុងការបញ្ឈប់ការឆ្លងតាមរយៈកម្មវិធីចាក់វ៉ាក់សាំង នេះក៏មានន័យថា យើងអាចចៀសផុតពីការបិទប្រទេសឬទីក្រុងឆាប់ៗ “៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖បណ្តាប្រទេស អាស៊ី កំពុងញាប់ដៃញាប់ជើងរកប្រភពវ៉ាក់សាំង គ្រាដែលឥណ្ឌាផ្អាកផ្គត់ផ្គង់ឲ្យ COVAX

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ