Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមជនជាតិភាគតិច មីយ៉ាន់ម៉ា ទទូចសុំជំនួយពីអន្តរជាតិ ជាពិសេសប្រទេសថៃ

បានផុស

នៅ

ក្រុមអ្នកប្រឆាំងជនជាតិភាគតិចមួយក្នុងចំណោមក្រុមប្រឆាំងជនជាតិភាគតិចផ្សេងទៀតនៅមីយ៉ាន់ម៉ាបានអំពាវនាវឲ្យមានការគាំទ្រជាអន្តរជាតិសម្រាប់ប្រជាជនដែលភៀសខ្លួនពីការវាយប្រហារតាមអាកាសរបស់យោធា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហភាពជាតិការ៉ែន (KNU) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដោយអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសថៃ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនខ្លួន ។ ក្រុមនេះបាននិយាយថា កងទ័ពជើងគោកយោធារបស់មីយ៉ាន់ម៉ាកំពុងឈានទៅក្នុងទឹកដីរបស់ជនជាតិការ៉ែន ។

ការអំពាវនាវនេះធ្វើឡើងនៅពេលដែលយោធាមីយ៉ាន់ម៉ាបន្តបង្រ្កាបក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ។ អង្គការសិទ្ធិមនុស្សក្នុងស្រុកនិយាយថា កងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារនៅតំបន់ Tanintharyi ភាគខាងត្បូង និងកន្លែងផ្សេងទៀត ហើយមនុស្ស ៨ នាក់បានស្លាប់កាលពីថ្ងៃអង្គារ ។

រហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ក្នុងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា បានកើនឡើងដល់ ៥០០នាក់ហើយ ដែលជាហេតុជំរុញឲ្យក្រុមឧទ្ទាមគំរាមថា ពួកគេនឹងបាញ់ប្រហារទៅយោធាវិញ ប្រសិនបើការបង្ហូរឈាមមិនបានបញ្ឈប់ទេនោះ ។

យោធាបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅរដ្ឋការ៉ែនភាគអាគ្នេយ៍ដែលក៏ជាទីតាំងរបស់ក្រុមបាតុករផងដែរ ខណៈមនុស្សជាច្រើនបានឆ្លងកាត់ព្រំដែនចូលប្រទេសថៃដើម្បីរត់គេចខ្លួន ។

ក្នុងពេលជាមួយគ្នានោះទូរទស្សន៍រដ្ឋបានរាយការណ៍ថា លោកឧត្តមសេនីយ៍ Min Aung Hlaing មេដឹកនាំយោធានិយាយថា កងទ័ពរបស់លោកត្រូវតែប្រយុទ្ធប្រឆាំងនឹងការវាយប្រហារទៅលើទីតាំងយោធារបស់ពួកសកម្មប្រយុទ្ធជនជាតិភាគតិច ។

ចំពេលមានភាពតានតឹងកើនឡើង លោក Don Pramudwinai រដ្ឋមន្រ្តីក្រសួងការបរទេសថៃបាននិយាយថា មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងបើកកិច្ចប្រជុំកំពូលមួយនៅដើមខែមេសាដើម្បីពិភាក្សាពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ខណៈកិច្ចប្រជុំនោះគឺការយកចិត្តទុកដាក់ផ្តោតលើថាតើពួកគេអាចរកវិធីដើម្បីបង្កើតការដោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ាបានឬក៏យ៉ាងណា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ពួកឧទ្ទាម ៣ ក្រុមចេញមកគំរាមក្តែងៗ បើអំពើហិង្សានៅតែបន្ត មីយ៉ាន់ម៉ា មានសង្គ្រាមធំហើយ

ចុចអាន ៖ មើលទៅមិនស្រួល! សហរដ្ឋអាមេរិក បញ្ជាឲ្យជម្លៀសអ្នកការទូតចេញពី មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦០ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម