Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃ ប្រើឡាន​ទឹក​បំបែក​ហ្វូង​បាតុករ​កំពុងសម្រុក​ទៅកាន់​ព្រះ​បរមរាជវាំង

បានផុស

នៅ

ទីក្រុងបាងកក ប្រទេស​ថៃ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ កាន់​តែ​តាន​តឹង​ខ្លាំង​ ក្រោយ​ក្រុមបាតុករប្រជា​ធិបតេយ្យ បាន​ព្យាយាមសម្រុក​ទៅ​កាន់​ព្រះ​បរមរាជវាំង ដើម្បី​ដាក់​បណ្តឹង​ទៅ​កាន់​ព្រះ​មហាក្សត្រ ប៉ុន្តែ​ត្រូវ​រារាំង​ដោយ​ក្រុម​ប៉ូលិស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាព​តាន​តឹង បាន​បង្ខំ​ឲ្យ​សមត្ថកិច្ច​ប្រើ​ឡាន​ទឹក​បាញ់​បំបែក​ហ្វូង​បាតុករ ដែល​កំពុង​ព្យាយាម​សម្រុក​ទម្លុះ​របាំង​ការពារ​របស់​ប៉ូលិស។ យ៉ាង​ណា មិន​មាន​ការ​ប៉ះទង្គិច​ដោយ​ហឹង្សា​ណា​មួយ​កើត​ឡើង​ក្នុង​ការ​តវ់ានេះ​ឡើង។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​បាតុករ​ដែល​ស្មោះ​ស្ម័គ្រ​នឹង​របប​រាជានិយម ក៏​បាន​លើក​ឡើង​ដែរ​ថា ពួក​គេ​កំពុង​មាន​ចេតនាដាក់​លិខិត​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី និង​មេបញ្ជាការ​យោធាដើម្បី​ប្រើ​ប្រាស់​អំណាច​ទាហាន​ទប់​ទល់​ជាមួយ​ក្រុម​បាតុករ​ប្រជាធិបតេយ្យ។​

ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ បាន​លើ​បដា​ជាមួយ​ពាក្យ​ថា “ប្រជាជន” និង​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​វិមាន​ប្រជាធិបតេយ្យ ចាប់​តាំង​ពី​រសៀល​ថ្ងៃ​អាទិត្យ ដោយ​ទាម​ទារ​ឲ្យ​នាយករដ្ឋមន្ត្រី​យោធា​ថៃ លោក ប្រាយុទ្ធ ចាន់​អូចា ចុះ​ចេញ​ពី​តំណែង រួម​ទាំង​ទាម​ទារឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ និង​ស្ថាប័ន​រាជវង្ស​ទៀត​ផង៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៤ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៤ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម