Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤២ករណី

បានផុស

នៅ

នៅថ្ងៃពុធនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន៤២ករណី ខណៈក្នុងនោះមាន១៨នាក់ជាករណីនាំចូល។

ក្នុងចំណោមករណីថ្មីទាំងអស់ មានមនុស្ស១៩នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។

This image has an empty alt attribute; its file name is 000_9667MA-1024x682.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាងកកមាន៨ករណី, Samut Sakhon ៨ករណីនិង Samut Prakan មាន៣ករណី។

ទន្ទឹមនោះ ការធ្វើតេស្តសកម្មបានរកឃើញចំនួន៥ករណី ដែលក្នុងនោះមាន២ករណីនៅបាងកក និង៣ករណីនៅ Samut Sakhon។

This image has an empty alt attribute; its file name is 20210326_awomangettingthecovidvaccine_reuters.jpg

ចំពោះករណីនាំចូលទាំង១៨ករណីរួមមាន ជនជាតិថៃចំនួន៩នាក់, ហ្វីលីពីន២នាក់ និងម្នាក់ៗមកពី ប៉ាគីស្ថាន, ហូល្លង់, ម៉ាឡេស៊ី, អង់គ្លេស និងកាណាដា។

ជនជាតិថៃ២នាក់ ក៏ត្រូវបានចាប់ខ្លួននៅព្រំដែនថៃជាប់ម៉ាឡេស៊ីនិងមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៦ ខែមីនាផងដែរ ហើយត្រូវបានរកឃើញ វិជ្ជមាននៅថ្ងៃទី២៧ខែមីនា។

This image has an empty alt attribute; its file name is thailand-covid19-AP-260321-1.jpg

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៤៧នាក់បានជាសះស្បើយ។

គិតត្រឹមថ្ងៃពុធនេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៨,៨៦៣ករណី។ មនុស្សចំនួន ២៧,៤២៦នាក់បានជាសះស្បើយ ហើយអ្នកស្លាប់មាន៩៤នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ កូវីដនៅថៃបន្តធ្លាក់ចុះ ថ្ងៃនេះរកឃើញការឆ្លងក្នុងសហគមន៍ត្រឹម ២៧ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម