ព័ត៌មានអន្ដរជាតិ
គ្រាប់បែកដៃនិងគ្រាប់កាំភ្លើងជាង៦,០០០គ្រាប់ ដឹកទៅ មីយ៉ាន់ម៉ា ត្រូវ ថៃ ស្ទាក់ចាប់បាន
ការស្លាប់ជនស៊ីវិលក្នុងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាលើការតវ៉ា បានកើនឡើងដល់៥២១នាក់ហើយ ខណៈក្រុមឧទ្ទាមប្រដាប់ដោយអាវុធភាគតិច កាលពីថ្ងៃអង្គារទី៣០ខែមីនា បានគំរាមវាយប្រហាររដ្ឋាភិបាលយោធា ប្រសិនបើមិនបញ្ឈប់សម្លាប់ជនស៊ីវិលទេនោះ។

មហាអំណាចពិភពលោក បានបង្កើនការថ្កោលទោសចំពោះការបង្ក្រាបដ៏សាហាវឃៅទៅលើអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារដែលទាមទារស្តារឡើងវិញនូវរដ្ឋាភិបាលជាប់ឆ្នោត និងដោះលែងមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី។
ប្រជាពលរដ្ឋប្រមាណ៣,០០០នាក់ បានរត់ភៀសខ្លួនឆ្លងកាត់ព្រៃ ដើម្បីស្វែងរកសុវត្ថិភាពចូលក្នុងព្រំដែនថៃ។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានច្រានចោលរបាយការណ៍ដែលថា អាជ្ញាធរថៃបានរុញច្រានជនភៀសខ្លួនទាំងនោះមកវិញ។
លោកនិយាយថា “អាជ្ញាធរថៃ នឹងបន្តមើលថែអ្នកដែលមកដល់ក្នុងប្រទេសថៃ ហើយវាយតម្លៃពីស្ថានភាពដែលកំពុងវិវត្តនិងតម្រូវការចាំបាច់”។

ប៉ូលិសថៃនិយាយថា ពួកគេស្ទាក់ចាប់បានកេសចំនួន១០ ដែលមានផ្ទុកគ្រាប់បែកដៃចំនួន១១២គ្រាប់ និងគ្រាប់កាំភ្លើង៦,០០០គ្រាប់ នៅខេត្តឈៀងរ៉ៃ។ គ្រាប់ទាំងនេះ ត្រូវបានគេកំណត់ទិសដៅនាំទៅកាន់តំបន់ព្រំដែន Tachileik ដ៏ល្បីល្បាញរបស់ប្រទេសមីយ៉ាន់ម៉ា។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានជំរុញឲ្យអាជ្ញាធរមីយ៉ាន់ម៉ា អនុវត្តការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យឲ្យបានខ្ជាប់ខ្ជួន។

លោក Guterres បានប្រាប់សន្និសីទសារព័ត៌មានថា “វាមិនអាចទទួលយកបានទេដែលត្រូវឃើញអំពើហឹង្សាប្រឆាំងនឹងមនុស្សក្នុងកម្រិតខ្ពស់ដូច្នេះ មនុស្សជាច្រើនត្រូវបានសម្លាប់”។
លោកគូសបញ្ជាក់ថា “យើងត្រូវការការឯកភាពគ្នា និងការប្តេជ្ញាចិត្តបន្ថែមទៀតពីសហគមន៍អន្តរជាតិក្នុងការដាក់សម្ពាធដើម្បីធ្វើឲ្យប្រាកដថា ស្ថានភាពត្រូវបានស្តារឡើងវិញ”៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វីដេអូគួរឲ្យសង្វេគ! ជនជាតិមីយ៉ាន់ម៉ា ភៀសខ្លួនទាំងទូកៗចូលព្រំដែនថៃ អ្នកខ្លះរបួសពេញខ្លួន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ