Connect with us

ព័ត៌មានអន្ដរជាតិ

ម្ចាស់ថ្លៃអើយ! អង់គ្លេសមនុស្សរាប់ពាន់នាក់​ជួប​ជុំ​គ្នា​រីករាយចំ​ថ្ងៃក្តៅបំផុត​ អត់​ខ្លាច​កូវីដ ទោះបំរាមត្រូវបានបន្ធូរខ្លះ

បានផុស

នៅ

អ្នក​រស់​នៅ​ទី​ក្រុង Brighton បាន​សប្បាយ​រីក​រាយ​ក្នុង​ពិធី​ជប់​លៀង​ពេល​រាត្រី​នៅ​លើ​ឆ្នេរ​ខ្សាច់​នៅ​ថ្ងៃ​ក្តៅ​បំផុត​ក្នុង​ខែ​មីនា​ដែល​មាន​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍​ហើយ​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​​ពីប៉ូលិស​បាន​បង្ខំ​ដាក់​ដាក់​បំរាម​ពិសា​គ្រឿង​ស្រវឹង​នៅ​ឧទ្យាន​ Nottingham ដោយ​សារ​តែ​ស្រវឹង​ជោកជាំ​ខ្លាំង​ពេក​កាល​ពី​ថ្ងៃ​ចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ទោះ​ជា​​​បំរាម​រឹត​ត្បិត​​ត្រូវ​បាន​បន្ធួបន្ថយ​ខ្លះ​ទើប​បាន​តែ​​​​៤៨​ម៉ោង​ ក៏​មនុស្ស​ត្រូវ​បាន​កំណត់​ថា ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​មិន​លើស​ពី​៦​នាក់​ឡើយ។

ប៉ុន្តែ​​មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​នៅ​​ពេល​ខ្យល់​ដែល​មាន​សីតុណ្ហភាព​ 75F (24C)  ហើយ​តាម​ការសិក្សា​បង្ហាញ​ថា ប្រជា​ជន​នៅ​ប្រទេស​អង់គ្លេស​៥៥​%​មាន​អង់ទីគ័រ​ការពារ​កូវីដ-១៩ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង។

រូប​ភាព​បង្ហាញ​ពី​មនុស្ស​ច្រើន​កុះ​ករ​នៅ​លើ​ឆ្នេរ​ខ្សាច់ ឧទ្យាន និង​រាំ​រែក​សប្បាយ​រីក​រាយ​នៅ​ទី​ក្រុងផ្សេង​ៗ​ដូច​ជា​​ Leeds, Nottingham, Birmingham និង ទី​ក្រុង​ឡុងដ៍​ ជា​ដើម។

ថ្ងៃ​ពុធ​​នេះ ការ​បោស​សំអាត​បាន​ចាប់​ផ្តើម បន្ទាប់​ពី​ឧទ្យាន និង​ឆ្នេរខ្សាច់​គ្រប​ដណ្តប់​ដោយ​សំរាម​ដូច​ប្លាស្ទិក ដប និងសម្ភារៈ​វិច​ខ្ចប់​ផ្សេង ក្រោយ​ពេល​ពិធី​ជប់​លៀង​ពេល​រាត្រី​ថ្ងៃ​អង្គារ។

កាល​ពី​ថ្ងៃ​អង្គារ មនុស្ស​បាន​ប្រមូល​ផ្តុំ​​ជួប​ជុំ​គ្នា​ ស្ទើរ​ទូទាំង​ប្រទេស បន្ទាប់​ពី​​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាលលោក Matt Hancock បាន​សរសេរ​នៅលើ Tweet ​ឲ្យ​ពល​រដ្ឋ​​អាច​​ចេញ​សប្បាយ​រីក​រាយ​នឹង​កម្តៅ​​ថ្ងៃ​ ប៉ុន្តែ​ត្រូវ​ការ​ពារ​ដើម្បី​សុវត្ថិភាព។

សូម​បញ្ជាក់​ថា ចក្រ​ភព​អង់គ្លេសមាន​ករណី​ឆ្លង​កូវីដ-១៩​​ជាង ៤.៣៤​លាន​នាក់ និង​អ្នក​ស្លាប់​ប្រមាណ១២៧​ពាន់​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម