ព័ត៌មានអន្ដរជាតិ
រយៈពេល ៣ ខែក្រោយធ្លាក់ ទើបឥណ្ឌូនេស៊ីរកឃើញប្រអប់ខ្មៅទី ២ នៃយន្ដហោះ Sriwijaya Air
អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃពុធនេះថា ប្រអប់ខ្មៅទី ២ នៃយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ដែលបានធ្លាក់ចូលសមុទ្រជ្វាកាលពីដើមខែមករា ហើយបានសម្លាប់មនុស្សទាំងអស់ ៦២ នាក់នៅលើយន្តហោះត្រូវបានរកឃើញហើយ ។

ទីតាំងរបស់ម៉ាស៊ីនថតសម្លេងកាប៊ីនយន្ដហោះ (CVR) របស់យន្តហោះ Sriwijaya Air SJ 182 ត្រូវបានគេកំណត់ទីតាំងកាលពីពេលវេលាម៉ោង ៨ យប់ថ្ងៃអង្គារ ហើយវាត្រូវបានរកឃើញ និងស្រង់មកលើគោកនៅព្រឹកថ្ងៃពុធនេះ ។
ទន្ទឹមនោះប្រអប់ខ្មៅទី ១ ដែលជាឧបករណ៍កត់ត្រាទិន្នន័យហោះហើរ (FDR) ដែលកំណត់ការហោះហើរដូចជា ទិន្នន័យល្បឿន និងរយៈកម្ពស់ត្រូវបានគេរកឃើញរយៈពេលបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការធ្លាក់ ។

គួររំឭកថា យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air បានចាកចេញពីអាកាសយានដ្ឋាន Soekarno-Hatta នៅទីក្រុងហ្សាកាតាឆ្ពោះទៅកាន់ទីក្រុង Pontianak នៅក្នុងខេត្ត West Borneo នៅម៉ោង ២ និង ៣៦ នាទីរសៀលថ្ងៃទី៩ ខែមករា ហើយវាបាត់ការទាក់ទងក្នុងរយៈពេលប៉ុន្មាននាទី បន្ទាប់ពីហោះឡើង ។
យន្តហោះនេះបានដឹកអ្នកដំណើរចំនួន ៥០ នាក់ក្នុងនោះមានកុមារ ១០ នាក់ និងសមាជិកនាវិក ១២ នាក់សរុបមានចំនួន ៦២ នាក់ ។ វាបានបាត់ពីអេក្រង់រ៉ាដារយៈពេល ៤ នាទី បន្ទាប់ពីការហោះហើរ ហើយក្រោយមកអាជ្ញាធរបានប្រកាសថា យន្ដហោះនេះបានធ្លាក់នៅសមុទ្រជ្វាដោយមិនមានអ្នកនៅរស់ទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ឥណ្ឌូនេស៊ីស្រង់បានប្រអប់ខ្មៅពីយន្តហោះដែលធ្លាក់
ចុចអាន ៖ ដឹងមូលហេតុខ្លះហើយ! ឥណ្ឌូនេស៊ីបញ្ចេញរបាយការណ៍បឋមការធ្លាក់យន្ដហោះ Sriwijaya Air
ចុចអាន ៖

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ