ព័ត៌មានអន្ដរជាតិ
ចិនវាយបកអ្នករិះគន់ថា«គ្មានសីលធម៌»ជុំវិញការរកប្រភពដើមកូវីដ-១៩
ប្រទេសចិននៅថ្ងៃពុធ ទី៣១ ខែមីនា បានវាយបកអ្នករិះគន់ថា «គ្មានសីលធម៌» ខណៈខ្លួនបានប្រឈមមុខនឹងសម្ពាធខ្លាំងជុំវិញប្រភពដើមនៃជំងឺកូវីដ-១៩ បន្ទាប់ពីប្រធានអង្គការសុខភាពពិភពលោក(WHO)បានលើកឡើងនូវទ្រឹស្តីថា វីរុសអាចលេចធ្លាយពីមន្ទីរពិសោធរបស់ចិន។
អ្នកជំនាញគាំទ្រដោយ WHO បានធ្វើការវាយតម្លៃថា វាមិនទំនងនោះទេថា វីរុសបានលេចធ្លាយចេញពីមន្ទីរពិសោធរបស់ចិននោះ បន្ទាប់ពីបេសកកម្មដ៏រសើបខាងនយោបាយទៅកាន់ទីក្រុងអ៊ូហាន ប៉ុន្តែប្រធានរបស់ស្ថាប័នអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់នៅថ្ងៃអង្គការថា សម្មតិកម្មទាំងអស់បើកចំហរ និងមានការធានាពេញលេញ ហើយបន្តសិក្សាបន្ថែមទៀត។

សហរដ្ឋអាមេរិកក៏បាននាំមុខចំពោះការព្រួយបារម្ភជុំវិញការរកឃើញនេះដោយចោទប្រកាន់ថា ប្រទេសចិនមិនបានផ្តល់សិទ្ធិ និងទិន្នន័យត្រឹមត្រូវដល់អ្នកស៊ើបអង្កេត។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ៖«ការអនុវត្តនៃនយោបាយក្នុងការស្រាវជ្រាវរកប្រភពដើមនៃវីរុសគឺពិតជាគ្មានសីលធម៌ទាល់តែសោះ» និងបានសង្កត់ធ្ងន់ថា ការចូលទៅបន្ទប់ពិសោធអ៊ូហានគឺផ្តល់ឲ្យពេញលេញ។
ប្រទេសចិនមិនបានលើកចំទៅលើប្រធានWHO លោក Tedros Adhanom Ghebreyesus ឬសេចក្តីថ្លែងការណ៍របស់អាមេរិក និងសម្ព័ន្ធមិត្ត១៣របស់ខ្លួនទេ ប៉ុន្តែទីក្រុងបេកាំងបានវ៉ៃបក ដោយលើកឡើងថា ខ្លួនបានបង្ហាញដោយការបើកចំហរ តម្លាភាព និងឥរិយាបថទទួលខុសត្រូវ។
លោក Tedros បាននិយាយថា ៖«ក្រុមស៊ើបអង្កេត WHO បានបង្ហាញនូវការលំបាកដែលពួកគេបានជួបក្នុងការចូលទៅរកទិន្នន័យដើម»។
ប្រទេសចិនត្រូវបានវាយប្រហារដោយអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានលើកទ្រឹស្តីថា វីរុសប្រហែលជាអាចនឹងលេចចេញពីវិទ្យាស្ថានរីរុសសាស្ត្រអ៊ូហាន(WIV) និងបានចោទប្រកាន់ទីក្រុងប៉េកាំងថា មិនមានតម្លាភាពអំពីការផ្ទុះពីដំបូងឡើយ។
ប្រទេសសចិនបានបដិសេធនឹងការចោទប្រកាន់។

គុណភាពកើតដំបូង
អ្នកជំនាញវេជ្ជសាស្ត្រចិនកំពូលម្នាក់នៅថ្ងៃពុធបាននិយាយថា គ្មានមូលដ្ឋានជាក់លាក់ដើម្បីចោទប្រកាន់ថា ប្រទេសចិនមិនបានផ្តល់ទិន្នន័យដល់អ្នកស្រាវជ្រាវអន្តរជាតិ។
លោក Liang Wannian សហប្រធានក្នុងការសិក្សារួមរវាងប្រទេសចិន និង WHO បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រាវជ្រាវទាំងពីរភាគីបានចូលទិន្នន័យដូចគ្នាតាមរយៈការស៊ើបអង្កេត និងថា ការលើកឡើងពីកង្វះទទួលបានទិន្នន័យពិតជាមិនត្រឹមត្រូវឡើយ។
លោកថា ៖«ពិតណាស់ យោងតាមច្បាប់ប្រទេសចិន ទិន្នន័យមួយចំនួនមិនអាចបញ្ចេញ ឬថតបានឡើយ ប៉ុន្តែនៅពេលយើងកំពុងធ្វើការវិភាគទិន្នន័យជាមួយគ្នានៅទីក្រុងអ៊ូហាន អ្នកទាំងអស់គ្នាបានឃើញផ្ទាល់ភ្នែកហើយនូវទិន្ន័យ សម្ភារៈ វាធ្វើទាំងអស់គ្នា»។
ឆ្លើយតបទៅនឹងការចោទប្រកាន់ដែលថា ក្រុមអ្នកជំនាញមិនអាចចូលទៅសំណំទិន្នន័យ និងសំណាក់គំរូបពេញលេញបាន លោក Liang បាននិយាយថា អ្នកវិទ្យាសាស្ត្រមិនដែលមានព័ត៌មានគ្រប់ឥតខ្ចោះនោះទេ។
លោកក៏បានច្រានចោលនូវការត្អួញត្អែរដែរថា ការផ្សព្វផ្សាយនៃរបាយការណ៍ត្រូវបានពន្យារពេលម្តងហើយម្តងទៀត ដោយកត់សំគាល់ថា គ្រប់ប្រយោគ គ្រប់ការសន្និដ្ឋាន គ្រប់ផ្នែកនៃទិន្នន័យគឺត្រូវបានពិនិត្យផ្ទៀងផ្ទាត់ដោយភាគីទាំងពីរមុនពេលរបាយការណ៍អាចត្រូវបានផ្សព្វផ្សាយ។
លោក Liang ដែលជាប្រធានគណកម្មាធិការជំនាញស្តីពីកូវីដ-១៩ដែលត្រូវបានបង្កើតឡើងដោយគណកម្មការសុខាភិបាលជាតិចិន បាននិយាយថា ៖«ជាទូទៅ យើងតែងតែគាំទ្រនូវគោលការណ៍នៃគុណភាពជាចម្បង»។
ការសិក្សាស្រាវជ្រាវបានសន្និដ្ឋានថា ប្រភពដើមនៃកូវីដ-១៩ទំនងបំផុតគឺកើតចេញពីសត្វពាហនៈ និងប្រហែលជាឆ្លងពពួកសត្វណាអ្វីមួយមុនពេលឆ្លងទៅមនុស្ស។
ការសិក្សាក៏បានលើកឡើងដែរថា ការខិតខំប្រឹងប្រែងបន្ថែមត្រូវការឲ្យឃើញថា កូវីដ-១៩អាចចេញពីកសិដ្ឋានចិញ្ចឹមសត្វព្រៃទាំងនៅប្រទេសចិន និងអាស៊ីអាគ្នេយ៍។
លោក Liang ថា ចិននឹងបន្តព្យាយាមតាមដានប្រភពដើមនៃកូវីដ-១៩ ប៉ុន្តែផ្នែកខាងចិននៃការស្រាវជ្រាវរួមបានពេញលេញហើយ ហើយការយកចិត្តទុកដាក់ឥឡូវងាកទៅប្រទេសផ្សេង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ