ព័ត៌មានអន្ដរជាតិ
ពិភពលោករវល់តែរឿងបោះឆ្នោតនៅអាមេរិក ស្រាប់តួលេខឆ្លងកូវីដសរុបកើនលើស ៥០លាននាក់បាត់
គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ជំងឺកូវីដ ១៩ បានឆ្លងដល់មនុស្សជុំវិញពិភពលោកដល់ទៅជាង ៥០លាននាក់ហើយ។ នេះបើតាមប្រភពច្បាស់ការពីមន្ត្រីអង្គការសុខភាពពិភពលោក WHO ប្រាប់ទៅកាន់ភ្នាក់ងារព័ត៌មាន AFP កាលពីល្ងាចថ្ងៃអាទិត្យ។

ចំនួនអ្នកឆ្លងដែលបានចុះបញ្ជីផ្លូវការមាន ៥០ ០១០ ៤០០នាក់ ក្នុងនោះស្លាប់ ១ ២៥១ ៩៨០នាក់ ចាប់តាំងពីមានការផ្ទុះរាតត្បាតដំបូងចេញពីប្រទេសចិន អំឡុងខែធ្នូ ឆ្នាំ២០១៩ មក។
នៅទ្វីបអឺរ៉ុប ចំនួនអ្នកឆ្លងសរុបមានដល់ទៅ ១២,៦លាននាក់ ក្នុងនោះស្លាប់ ៣០៥ ៧០០នាក់ ខណៈពេលនេះ អឺរ៉ុបកំពុងក្លាយជាតំបន់រាតត្បាតរលកទី២ ខ្លាំងបំផុតលើពិភពលោក។
កាលពីសប្តាហ៍មុន ចំនួនអ្នកឆ្លងកូវីដថ្មីជុំវិញពិភពលោក មាន ៣,៩លាននាក់ ខណៈជាង ៥០% ស្មើប្រមាណ ២,១លាននាក់ គឺឆ្លងនៅក្នុងប្រទេសសរុបទាំង ៥២ របស់ទ្វីបអឺរ៉ុប។
ត្រឹមរយៈពេល ៧ថ្ងៃចុងក្រោយ ប្រជាជាតិអឺរ៉ុបទាំងមូល បានចុះបញ្ជីអ្នកឆ្លងថ្មីច្រើនបំផុត ក្នុងនោះ បារាំង មានអ្នកឆ្លងថ្មី ៣៨១ ០០០ករណី អ៊ីតាលី ២២៣ ០០០ករណី ចក្រភពអង់គ្លេស ១៦០ ០០០ករណី ប៉ូឡូញ ១៥៩ ០០០ករណី និងអេស្ប៉ាញ ១៤៣ ០០០ករណី។
នៅសហរដ្ឋអាមេរិកឯណេះវិញ ប៉ុន្មានថ្ងៃចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស់ បានធ្វើឲ្យតួលេខឆ្លងថ្មីកើនដល់ជាង ១សែននាក់ក្នុងមួយថ្ងៃ ខណៈអាមេរិក គិតមកទល់ពេលនេះ មានករណីឆ្លងកូវីដសរុបជាង ១០លាននាក់ ស្លាប់ជាង ២៣៧ ០០០នាក់ ឈរនៅលេខរៀងទី ៥ នៃបញ្ជីប្រទេសឆ្លងច្រើនបំផុតលើលោក។
តួលេខឆ្លងថ្មីសម្រាប់សប្តាហ៍ចុងក្រោយ អំឡុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺខ្ពស់ជាងសប្តាហ៍មុនដល់ទៅ ៣៦% គឺកើនពី ៥៤២ ០០០ករណី ឡើងមកដល់ ៧៣៨ ០០០ករណី។
ក្រៅពីអឺរ៉ុប ទ្វីបអាមេរិកឡាទីន និងតំបន់ការ៉ាបៀន ក៏កំពុងធ្ងន់ធ្ងរខ្លាំងជាមួយតួលេខឆ្លងសរុបជាង ១១,៦លាននាក់ ក្នុងនោះស្លាប់ ៤១១ ៧០០នាក់ ខណៈអាស៊ី ឆ្លងសរុប ១១លាននាក់ ស្លាប់ ១៧៧ ០០០នាក់៕
ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?