ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាប្រកាសបទឈប់បាញ់គ្នា តែមិនមែនជាមួយអ្នកតវ៉ា
រដ្ឋាភិបាលយោធាប្រទេសមីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃអង្គារ ទី៣១ ខែមីនាថា ខ្លួនកំពុងអនុវត្តបទឈប់បាញ់គ្នារយៈពេលមួយខែជាឯកតោភាគី ប៉ុន្តែលើកលែងចំណោះសកម្មភាពដែលរំខានដល់សន្តិសុខ និងប្រតិបត្តិការរបស់រដ្ឋាភិបាល។

ប្រការនេះបង្ហាញយ៉ាងច្បាស់ក្រឡែតថា នេះមិនមែនឈប់បង្ក្រាបដោយហិង្សាបណ្តាលឲ្យមនុស្សស្លាប់ទៅលើ ចលនាតវ៉ាទ្រង់ទ្រាយធំដែលកើតមានរាល់ថ្ងៃទូទាំងប្រទេសប្រឆាំងនឹងរដ្ឋប្រហារកាលពីថ្ងៃ១កុម្ភៈឡើយ។
ការប្រកាសបានកើតឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធភាគតិចហោចណាស់២ក្រុមដែលមានភាពរឹងមាំនៅតាមតំបន់ព្រំដែន។
ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួនបានព្រមាន និងគំរាមលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាថា នឹងធ្វើការប្រយុទ្ធ ប្រសិនបើមិនឈប់សម្លាប់អ្នកតវ៉ាដែលជាជនស៊ីវិលគ្មានអាវុធក្នុងដៃ។

ក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើនបានស្វែងរកស្វ័យភាពពីរដ្ឋាភិបាលរាប់ទសវត្សរ៍មកហើយតាមរយៈការតស៊ូដោយអាវុធ។ សូម្បីតែក្នុងពេលមានសន្តិភាព ទំនាក់ទំនងនៅតែមិនសូវល្អប្រសើរ និងបទឈប់បាញ់គ្នានៅតែផុយស្រួយ។
ចលនាប្រឆាំងនឹងរដ្ឋប្រហារ១កុម្ភៈដែលបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី បានផ្តោតលើសង្គមស៊ីវិលប្រឆាំងដែលបានកំពុងអំពាវនាវឲ្យបុគ្គលិករដ្ឋ និងឯកជនឈប់ធ្វើការដើម្បីមកគាំទ្រយន្តការគ្រប់គ្រង។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានកំពុងស្វែងរកសម្ព័ន្ធភាពជាមួយក្រុមជនជាតិភាគតិចដែលប្រដាប់ដោយអាវុធដែលបានដាក់សម្ពាធលើរដ្ឋាភិបាលយោធា។ វាទំនងដូចជាពួកគេចង់បង្កើតនូវអ្វីដែលពួកគេហៅថា កងទ័ពសហព័ន្ធ ដែលជាបន្ទុកមួយរបស់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។
បាតុករសន្តិភាពរាប់ម៉ឺននាក់នៅតាមបណ្តាលទីក្រុងធំៗ និងទីប្រជុំជនស្ទើរទូទាំងប្រទេសមីយ៉ាន់ម៉ាបានកំពុងប្រឈមនឹងកម្លាំងប៉ូលិស និងយោធាដែលមានអាវុធបង្ក្រាប។
យោងតាមសមាគមជំនួយអ្នកទោសនយោបាយ បានប្រាប់ពីតួលេខអ្នកស្លាប់ ប៉ុន្តែចំនួនទំនងជានៅមានច្រើនទៀតថា គិតត្រឹមយប់ថ្ងៃពុធ យ៉ាងហោចណាស់ អ្នកតវ៉ាស្លូតត្រង់ អ្នកឈរមើល និងកុមារ៥៣៦នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារ១កុម្ភៈ។
នៅមិនទាន់មានប្រតិកម្មភ្លាមៗទេចំពោះការប្រកាសបទឈប់បាញ់គ្នាពីកម្លាំងជនជាតិភាគតិចប្រដាប់ដោយអាវុធ។ កម្លាំងប្រដាប់អាវុធជាច្រើនមានដូចជា ក្រុម Kachin នៅតំបន់ខាងជើង ក្រុម Karen នៅតំបន់ខាងកើត និងក្រុម Arakan Army របស់ Rakhines នៅតំបន់ខាងលិចប្រទេសដែលបានប្រកាសប្រឆាំងនឹងរដ្ឋប្រហារ និងបាននិយាយថា ពួកគេនឹងការពារអ្នកតវ៉ានៅក្នុងទឹកដីដែលពួកគេគ្រប់គ្រង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល