Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដ Johnson & Johnson ១៥លានដូស ត្រូវបំផ្លាញចោលដោយសារ មិនត្រូវតាមស្តង់ដារគុណភាព

បានផុស

នៅ

កាលពីថ្ងៃពុធ ក្រុមហ៊ុន Johnson & Johnson Inc បានទទួលស្គាល់ថា វ៉ាក់សាំងកូវីដរបស់ខ្លួន ដែលផលិតដោយដៃគូមួយគឺ “មិនបានបំពេញតាមស្តង់ដារគុណភាពទេ” ហើយនិយាយថា ខ្លួននឹងផ្តល់អ្នកជំនាញបន្ថែមទៀតដើម្បីត្រួតពិនិត្យផលិតកម្ម។

This image has an empty alt attribute; its file name is vaccine-1-1-1.jpg

មុននេះ កាសែត New York Times បានរាយការណ៍ថា វ៉ាក់សាំងចាក់តែម្តងចំនួន១៥លានដូស ត្រូវបានបំផ្លាញចោលនៅឯរោងចក្រផលិត Baltimore ដែលគ្រប់គ្រងដោយក្រុមហ៊ុន Emergent BioSolutions បន្ទាប់ពីកម្មករបានធ្វើឲ្យមានកំហុសជាមួយគ្រឿងផ្សំវ៉ាក់សាំង។

កាសែតនេះបានរាយការណ៍ថា ឧប្បត្តិហេតុនេះបានរារាំងនិយតករសហព័ន្ធ ពីការអនុម័តខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ។

This image has an empty alt attribute; its file name is 106808949-16075522142020-12-09t220403z_1272040849_rc2yjk9d2d95_rtrmadp_0_health-coronavirus-vaccine-usa-1024x576.jpeg

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធ ក្រុមហ៊ុន Johnson & Johnson បាននិយាយថា កំហុសនេះត្រូវបានរកឃើញនៅក្នុងដំណើរការត្រួតពិនិត្យគុណភាព ហើយវ៉ាក់សាំងទាំងនោះ មិនបានឈានដល់ដំណាក់កាលបំពេញ និងបញ្ចប់នៃដំណើរការផលិតរបស់យើងឡើយ។

This image has an empty alt attribute; its file name is merlin_180213399_bccc9a12-821f-448b-bb02-f8f37ce4e5d7-articleLarge.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុននិយាយថា “គុណភាពនិងសុវត្ថិភាពនៅតែជាអាទិភាពរបស់យើង។ ដូច្នេះនៅពេលយើងបន្តធ្វើការជាមួយរដ្ឋបាលចំណីអាហារនិងឪសថ ក្រុមហ៊ុន Johnson & Johnson នឹងផ្តល់អ្នកជំនាញបន្ថែមក្នុងការផលិត ប្រតិបត្ដិការបច្ចេកទេសនិងគុណភាពដើម្បីត្រួតពិនិត្យ ដឹកនាំនិងគាំទ្រលើរាល់ការផលិតវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Johnson & Johnson”។

ក្រុមហ៊ុនគូសបញ្ជាក់ថា ជំហានទាំងនេះនឹងធ្វើឲ្យក្រុមហ៊ុន អាចរក្សាការផ្គត់ផ្គង់វ៉ាក់សាំងចំនួន២៤លានដូសបន្ថែមទៀតនៅត្រឹមចុងខែមេសា និង១០០លានដូសនឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិកនៅត្រឹមចុងខែឧសភា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Market Watch

ចុចអាន៖ វ៉ាក់សាំង BioNTech-Pfizer មានប្រសិទ្ធភាព ១០០ភាគរយ ចំពោះក្មេងអាយុពី១២ដល់១៥ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ នាទីutes មុន

កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ២១ នាទីutes មុន

ជប៉ុននឹងបន្តជួយដល់ខេត្តសៀមរាប លើការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី២

ហាងលក់ទំនិញចិន​
ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ចិនទំនងបង្កើនការនាំចូល​ស្បៀងពីអឺរ៉ុប អាមេរិក​​ឡាទីន ជំនួសអាមេរិក

ជីវិតកម្សាន្ដ២៥ នាទីutes មុន

តារាកូនកាត់ ណាសាឌី ខ្លោចចិត្តអាណិតចង់ជួយ តាស៊ីក្លូវ័យ ៧០ឆ្នាំ ដែលរងហិង្សាពីបុរសម្នាក់

ឌី សាវ៉េត
ជីវិតកម្សាន្ដ៤៣ នាទីutes មុន

កំពូលតារាភាពយន្តខ្មែរអ្នកស្រី ឌី​ សាវ៉េត ជំរុញទឹកចិត្តកូនស្រីពៅ បន្តឆន្ទៈលើកស្ទួយសិល្បៈវប្បធម៌ជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៧ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៧ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១១ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម