ព័ត៌មានអន្ដរជាតិ
គួរដឹង! គ្រូពេទ្យជំនាញណែនាំឲ្យអ្នកចាក់វ៉ាក់សាំងរួច ប្រើថ្នាំស្របតាមវេជ្ជបញ្ជាត្រឹមត្រូវ
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រពន្យល់ថា ថ្នាំដែលមានវេជ្ជបញ្ជាត្រឹមត្រូវនឹងមានឥទ្ធិពលលើរាងកាយបន្ទាប់ពីចាក់វ៉ាក់សាំងកូវីដរួចរាល់ ហើយកម្រិតនៃការប្រើប្រាស់មិនបានបន្ថយប្រសិទ្ធភាពនៃការចាក់ថ្នាំការពារពីមេរោគឆ្លងនេះទេ។

លោក Adam Berman ជាគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Jewish នៅញូវយ៉កមានប្រសាសន៍ថា ជាការពិតដែលថាថ្នាំភាគច្រើនដែលយើងប្រើអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ។ ប៉ុន្តែវិធីដែលវ៉ាក់សាំងកូវីដអាចដំណើរការបានគឺថាពួកវានឹងបញ្ចេញក្នុងរាងកាយរបស់មនុស្សម្នាក់ទៅនឹងប្រូតេអ៊ីនតូចមួយ ពីមេរោគដែលបង្កឲ្យប្រព័ន្ធភាពស៊ាំចាប់ផ្ដើមប្រយុទ្ធប្រឆាំងនឹងវីរុស ។
អ្វីដែលសំខាន់គឺវ៉ាក់សាំងបង្កើតជាប្រព័ន្ធការពារនៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស ហើយថ្នាំភាគច្រើនដែលអ្នកជំងឺប្រើ មិនមានផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់ពួកគេទេ។
ឧទាហរណ៍ថ្នាំ Statin ដែលប្រើដើម្បីការពារប្រឆាំងនឹងកូលេស្តេរ៉ុលគឺមិនមានអ្វីដែលត្រូវប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំឡើយ។ ថ្នាំ Warfarin ឬ Eliquis សម្រាប់អ្នកលើសឈាមដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម ថ្នាំ Metformin ធ្វើការលើការរំលាយអាហារគ្លុយកូសជាដើម។

ប៉ុន្តែក៏មានថ្នាំពេទ្យខ្លះដែលចេញដោយវេជ្ជបញ្ជា ក៏អាចធ្វើឲ្យថយចុះប្រសិទ្ធភាពវ៉ាក់សាំងបានដែរ ។ ដូចគ្នានឹងច្បាប់ភាគច្រើននៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រមានករណីលើកលែងមួយចំនួន។
លោក William Schaffner, M.D, សាស្ត្រាចារ្យផ្នែករោគរាតត្បាតនិងជាសាស្ត្រាចារ្យផ្នែកថ្នាំបង្ការនៅសាកលវិទ្យាល័យ Vanderbilt មានប្រសាសន៍ថា សម្រាប់អ្នកជំងឺបានប្ដូរសរីរាង្គ ហើយកំពុងប្រើថ្នាំការពារប្រព័ន្ធភាពស៊ាំឬប្រើថ្នាំទាំងនោះដើម្បីព្យាបាលជំងឺអូតូអ៊ុយមីនឬកំពុងប្រើថ្នាំមហារីក។ ថ្នាំការពារភាពស៊ាំទាំងនោះនឹងមានឥទ្ធិពលលើប្រព័ន្ធភាពស៊ាំ ហើយវ៉ាក់សាំងក៏មិនអាចដំណើរការឬមានប្រសិទ្ធភាពឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖aarp
ចុចអាន៖ការសិក្សា ៖ កុមារមានអង់ទីគ័រខ្លាំងប្រឆាំងកូវីដជាងមនុស្សពេញវ័យ
ចុចអាន៖បកស្រាយ! តើអ្នកជាសះស្បើយពីកូវីដ-១៩ អាចលាប់ឡើងវិញដែរទេ?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល