ព័ត៌មានអន្ដរជាតិ
មើលទៅអង់គ្លេសទើបដឹងថា ការចាក់វ៉ាក់សាំងកូវីដពិតជាចាំបាច់បំផុត ខណៈកំពុងជោគជ័យ
ការឆ្លងកូវីដ-១៩នៅចក្រភពអង់គ្លេសឥឡូវនេះបានធ្លក់ចុះទាបជាងប្រទេស២៥ក្នុងចំណោមប្រទេសអឺរ៉ុបចំនួន២៧ ខណៈករណីឆ្លងប្រចាំថ្ងៃនៅចក្រភពអង់គ្លេសបានធ្លាក់ចុះ២៨%ក្នុងសប្តាហ៍នេះ។ នេះបើតាមរបាយការណ៍បង្ហាញ។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/UK.png)
ការចាក់វ៉ាក់សាំងជោគជ័យរបស់ចក្រភពអង់គ្លេសមានន័យថា ឥឡូវនេះបានក្លាយជាប្រទេសល្អជាងគេក្នុងចំណោមប្រទេសធំៗនៅអឺរ៉ុប បើទោះជាកាលពីខែមករាទទួលរងការឆ្លងធ្ងន់ធ្ងរបំផុតក៏ដោយ។
ចំណែកអត្រាការឆ្លងប្រចាំសប្តាហ៍នៅប្រទេសបារាំងដែលកន្លែងសង្គ្រោះបន្ទាន់លើសលប់បានខ្ពស់ជាងចក្រភពអង់គ្លេសដល់ទៅ៨ដងឯណោះ។ ពេលនេះប្រទេសបារាំងបានបិទប្រទេសជាលើកទី៣កាលចាប់តាំងពីថ្ងៃសៅរ៍មក។
លោកប្រធានាធិបតីបារាំង Emmanuel Macron ម្សិលមិញនេះបានប្រកាសដាក់បំរាមគោចរទាំងអស់នៅដីគោកត្រឹមម៉ោង៧យប់ ឲ្យធ្វើការពីផ្ទះ ការជួបជុំត្រូវបានរឹតត្បិត ហាងដែលមិនសំខាន់ត្រូវបិទទ្វារ និងការធ្វើដំណើរត្រូវបានហាមឃាត។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/1UK.jpg)
នៅប្រទេសអាល្លឺម៉ង់ ដែលមានករណីឆ្លងជាប់កំណត់ត្រាដល់២៣៦៨១នាក់កាលពីថ្ងៃទី៣០ ខែមីនា មានអត្រាឆ្លងខ្ពស់ជាងជិត៣ដងនឹងចក្រភពអង់គ្លេស។
កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសមានករណីឆ្លងជាមធ្យម៧៣នាក់ក្នុងចំណោមមនុស្សមួយលាននាក់ជារៀងរាល់ថ្ងៃ។ ចំនួននេះគឺជាអត្រាទាបជាងប្រទេសអឺរ៉ុប២៧ ក្រៅពីប្រទេសដាណឺម៉ាក និងព័រទុយហ្គាល់ ដែលបានដាក់បំរាមយ៉ាងតឹងតែងបំផុត។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/2UK.jpg)
ប្រទេសហុងហ្គារីជាប្រទេសដែលមានករណីឆ្លងអាក្រក់ជាងគេបំផុតនៅអឺរ៉ុបនាពេលនេះ ខណៈអត្រាឆ្លងប្រចាំថ្ងៃ៨៨២ករណីក្នុងចំណោមប្រជាជន១លាននាក់។
ការធ្លាក់ចុះទាបជាងគេរបស់ចក្រភពអង់គ្លេសគឺដោយសារកម្មវិធីចាក់វ៉ាក់សាំងបានជោគជ័យ។ មនុស្ស៦នាក់ក្នុងចំណោមមនុស្សពេញវ័យ១០នាក់នៅចក្រភពអង់គ្លេសឥឡូវនេះទទួលបានការចាក់វ៉ាក់សាំងហោចណាស់ដូសទី១រួចរាល់។
ប្រធានសេវាកម្មសុខាភិបាលជាតិរបស់ប្រទេសអង់គ្លេសលោក Simon Stevens បានកំពុងជំរុញឲ្យមនុស្សអាយុជាង៥០ឆ្នាំ និងក្រោមអាយុ៥០ឆ្នាំដែលមានសុខភាពល្អ ប៉ុន្តែមិនទាន់ចាក់វ៉ាក់សាំង ត្រូវតែកក់ដើម្បីណាត់ជួបការចាក់ឥឡូវនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/hottest-March-day10.jpg)
កំឡុងខែមេសានេះ សេវាកម្មសុខាភិបាលជាតិ នឹងផ្តោតលើការចាក់វ៉ាក់សាំងលើកទី២ ប៉ុន្តែការណាត់ជួបមនុស្សដែលមានអាយុជាង៥០ឆ្នាំដែលមិនទាន់ចាក់លើកទី១ក៏នៅតែបន្តដែរ។
កាលពីថ្ងៃអង្គារ ចំនួនវ៉ាក់សាំងដូសទី២មានច្រើនជាងចំនួនដូសទី១ដែលត្រូវបានចាក់លើកទី១។
សរុបដូសទី២មាន ២៧០ ៥២៦ ត្រូវបានចុះឈ្មោះក្នុងថ្ងៃទី៣០ ខែមីនា ប្រៀបធៀបនឹងដូសទី១ដែលមាន ២២៤ ៥៩០០។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។
ប្រជាជនសរុប៤.១លាននាក់នៅក្នុងចក្រភពអង់គ្លេសឥឡូវនេះបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងកូវីដ-១៩ ដែលមានន័យថា មនុស្សធំ១នាក់ក្នុងចំណោម៣នាក់បានចាក់រួចរាល់។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/hottest-March-day15.jpg)
លោក Simon បាននិយាយថា ៖«យើងបានដើរលើផ្លូវត្រូវឆ្ពោះទៅគោលដៅ១៥ មេសា ដែលត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាសម្រាប់មនុស្សក្រោម៥០ឆ្នាំ និងអាយុលើ៥០ឆ្នាំ ព្រមទាំងក្រុមមនុស្សដែលប្រឈមហានិភ័យខ្ពស់»។
«ទើបតែបាន២សប្តាហ៍កន្លងទៅ យើងបានចាក់វ៉ាក់សាំងជិត៨៥%នៃមនុស្សដែលមានអាយុ៥០ទៅ៥៤ឆ្នាំ និងជាង៣លាននាក់នៃមនុស្សដែលប្រឈមហានិភ័យខ្ពស់ដែលឥឡូវនេះពួកគេក៏ទទួលបានការចាក់ដូសទី២រួចរាល់ដែរ»។
ប៉ុន្តែនៅយប់ថ្ងៃពុធ អ្នកស្រីវេជ្ជបណ្ឌិត Yvonne Doyle មកពីសុខាភិបាលសាធារណៈរបស់ ប្រទេសអង់គ្លេសបានព្រមានថា ៖«បំរាមរឹតត្បិតបានបន្ធូរបន្ថយ និងបរិយាកាសល្អប្រសើរមែន តែយើងមិនអាចឈប់ប្រុងប្រយ័ត្នបានទេ។ យើងមិនអាចសប្បាយ ភ្លេចខ្លួនឡើយ»។
អ្នកស្រីនិយាយថា ៖«មានមនុស្សជាច្រើនស្ថិតនៅមន្ទីរពេទ្យនៅឡើយឥឡូវនេះ ដោយសារការផ្ទុះលើកទី២ ហើយមនុស្សរាប់ពាន់នាក់នៅតែឆ្លងជារៀងរាល់សប្តាហ៍ ហើយក៏មានច្រើនកំពុងធ្ងន់ធ្ងរ»។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/UK.jpg)
អ្នកស្រីវេជ្ជបណ្ឌិតនៅតែជំរុញឲ្យពលរដ្ឋអង់គ្លេសលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាសការពារខ្លួន និងនៅគម្លាតឆ្ងាយពីគ្នាដើម្បីការរីករាលដាលជាថ្មី។
ដោយសារជោគជ័យក្នុងការចាក់វ៉ាក់សាំង និងធ្វើតេស្តប្រជាជនឃើញថា ប្រជាជនប្រហែលជាពាក់កណ្តាលនៅប្រទេសអង់គ្លេសមានអង់ទីគ័រការពារកូវីដ-១៩ ដូច្នេះហើយបានជាបំរាមរឹតត្បិតត្រូវបានបន្ធូរបន្ថយ។
គ្រាន់តែបំរាមរឹតត្បិតបន្ធូរបន្ថយមិនបានប៉ុន្មានម៉ោងផង ពលរដ្ឋអង់គ្លេសបានចេញក្រៅព្រោងព្រាត ជួបជុំគ្នាសប្បាយរីយរាយតាមតាមសួន ឆ្នេរសមុទ្រ និងកន្លែងនានាស្ទើរទូទាំងប្រទេសនៅដើមសប្តាហ៍នេះដែលអាចធ្វើឲ្យប្រឈមនឹងការឆ្លងជាថ្មីដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2021/04/UK5.jpg)
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច