ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរទៅៗ! ប្រេសិត UN ព្រមានពី “សង្គ្រាមស៊ីវិល” នៅមីយ៉ាន់ម៉ា
បេសកជនពិសេសរបស់អគ្គលេខាធិការ UN បានព្រមានកាលពីថ្ងៃពុធថា ការបង្ក្រាបដោយហិង្សាកាន់តែខ្លាំងឡើងៗរបស់យោធាមីយ៉ាន់ម៉ាទៅលើក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងធ្វើឲ្យប្រទេសស្ថិតលើមាគ៌ាទៅរក “សង្គ្រាមស៊ីវិល” ។

លោកស្រី Christine Schraner Burgener បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ខណៈយោធាដែលត្រូវបានគេស្គាល់ជាផ្លូវការថា កងទ័ព Tatmadaw បានបង្កើនការបង្ក្រាបបង្ហូរឈាមលើក្រុមប្រដាប់អាវុធជនជាតិភាគតិច ប្រទេសនេះកំពុងប្រកាន់ជំហរប្រឆាំងយ៉ាងច្បាស់បង្កើនលទ្ធភាពនៃសង្គ្រាមស៊ីវិលក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក ។

លោកស្រីបាននិយាយនៅក្នុងការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សានេះថា “ភាពសាហាវឃោរឃៅរបស់យោធាគឺធ្ងន់ធ្ងរណាស់ ។ ក្រុមងាយរងគ្រោះដែលត្រូវការជំនួយមនុស្សធម៌រួមមានជនជាតិភាគតិច និងជនរ៉ូហ៊ីងយ៉ានឹងរងទុក្ខកាន់តែខ្លាំង ហើយវាចៀសមិនផុតទេ ខណៈប្រទេសទាំងមូលកំពុងឈានទៅរកភាពបរាជ័យ” ។

យ៉ាងហោចណាស់មនុស្សចំនួន ១៤១ នាក់រួមទាំងកុមារផងត្រូវបានសម្លាប់ដោយរបបយោធាដែលកំពុងគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ក្នុងការបង្ក្រាបដោយហិង្សាប្រឆាំងនឹងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានផ្ទុះឡើង បន្ទាប់ពីការរឹបអូសអំណាចរបស់រដ្ឋាភិបាលកាលពីថ្ងៃទី ១ ខែកុម្ភៈ ។ ការសម្លាប់រង្គាលនេះបានកត់សម្គាល់នូវការបង្ហូរឈាមដ៏អាក្រក់បំផុតរបស់ប្រទេសចាប់តាំងពីរដ្ឋប្រហារបានកើតឡើង ។

សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ដែលជាអ្នកឃ្លាំមើលមានមូលដ្ឋាននៅប្រទេសថៃបានដាក់ចំនួនអ្នកស្លាប់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈមានចំនួន ៥៣៦ នាក់ បន្ទាប់ពីមនុស្ស ១៥ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ។

ទន្ទឹមនោះលោកស្រី Burgener បានជំរុញដល់រដ្ឋជាសមាជិកឲ្យចាត់វិធានការភ្លាមៗ ដោយនិយាយថា “ការបង្ហូរឈាមគឺជិតមកដល់ហើយ” ។
លោកស្រីបាននិយាយថា “ឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបំផុត និងការរំលោភច្បាប់អន្តរជាតិហាក់ដូចជាកំពុងកើតឡើងយ៉ាងសាមញ្ញ ។ ខ្ញុំបារម្ភថា និន្នាការនេះនឹងក្លាយជាការបង្ហូរឈាម ខណៈដែលអគ្គមេបញ្ជាការហាក់ដូចជាប្តេជ្ញាពង្រឹងការក្តោបក្តាប់អំណាចខុសច្បាប់របស់ខ្លួន” ។

គួររំឭកថា កាលពីខែមុនយោធាមីយ៉ាន់ម៉ាបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីបានទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតទូទាំងប្រទេសកាលពីខែវិច្ឆិកា ។ ជាការឆ្លើយតបទៅនឹងរដ្ឋប្រហារក្រុមស៊ីវិលនៅទូទាំងប្រទេសបានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងច្បាប់មិនគោរពស៊ីវិលដែលរួមមានការធ្វើបាតុកម្មទ្រង់ទ្រាយធំ និងបន្តធ្វើរហូតមកដល់ពេលនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ វីដេអូគួរឲ្យសង្វេគ! ជនជាតិមីយ៉ាន់ម៉ា ភៀសខ្លួនទាំងទូកៗចូលព្រំដែនថៃ អ្នកខ្លះរបួសពេញខ្លួន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ