Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជា​សះស្បើយ​ពី​កូវីដ​ អាច​ប្រឈម​បញ្ហា​តម្រងនោម​ធ្ងន់ធ្ងរ

បានផុស

នៅ

ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ JAMA Network Open បាន​រក​ឃើញ​ថា អ្នក​ជំងឺ​ដែល​វិវត្ត​ទៅ​ជា​បញ្ហា​ក្រលៀន​ធ្ងន់ធ្ងរ អំឡុង​ពេល​នៃ​ការ​ព្យាបាល​ជំងឺ​កូវីដ ១៩ នឹង​បណ្ដាល​ឲ្យ​ខ្សោយ​តម្រងនោម​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ បន្ទាប់ពី​ចេញ​ពី​មន្ទីរពេទ្យ ពោល​គឺ​ខ្លាំង​ជាង​អ្នក​ជំងឺ​ដែល​មិន​បាន​ឆ្លង​កូវីដ​ហើយ​មាន​ការ​ខូចខាត​ផ្នែក​សរីរាង្គ​ដូចគ្នា​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​បាន​បង្ហាញ​ថា ​ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​​បញ្ហា​ក្រលៀន​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​ចំនួន ៥ ក្នុង​រដ្ឋ Connecticut និង​កោះ Rhode អ្នក​ដែល​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​កូវីដ មាន​ការ​ថយ​ចុះ​មុខងារ​តម្រងនោម​ច្រើន​ជាង ១២ ដង​ក្នុងរយៈពេល ៦ ខែ​បន្ទាប់ពី​ចូល​មន្ទីរពេទ្យ​ជាង​អ្នក​ដែល​មិន​មាន​មេរោគ។

សហ​អ្នក​និពន្ធ​វេជ្ជបណ្ឌិត F. Perry Wilson បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា” អ្នកជំងឺ​កូវីដ​​ដែល​មាន​​បញ្ហា​ក្រលៀន​ធ្ងន់ធ្ងរ​ ខុស​គ្នា​ពី​អ្នក​មាន​បញ្ហា​តម្រងនោម​​ស្រាល​ ដោយសារ​តែ​វា​​ទាក់ទង​នឹង​ផល​ប៉ះពាល់​រយៈ​ពេល​វែង ” ។

សាស្ត្រាចារ្យ​រង​ផ្នែក​វេជ្ជសាស្ត្រ​​ក្នុង​ទីក្រុង New Haven លោក Wilson និយាយ​ថា​ បញ្ហា​ក្រលៀន​ធ្ងន់ធ្ងរ​គឺ​ជា​ការ​ថយ​ចុះ​ភ្លាមៗ​នៃ​មុខងារ​​តម្រងនោម​ ដែល​ត្រូវ​បាន​រក​ឃើញ​ជា​ធម្មតា​ ១៥% លើ​មនុស្ស​ដែល​បាន​ចូល​មន្ទីរពេទ្យ​ ដោយសារ​វា​បាន​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ដល់​ទៅ ១០ ដង។ ស្ថានភាព​នេះ​ច្រើន​កើត​មាន​ចំពោះ​អ្នក​ជំងឺ​កូវីដ​ចន្លោះ​ពី ២៤% ទៅ ៥៧% នៅ​មន្ទីរពេទ្យ​ដោយសារ​វីរុស​វិវត្ត​អំឡុង​ពេល​ព្យាបាល។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វាយតម្លៃ​លើ​អត្រា​នៃ​ការ​ច្រោះ glomerular ដែល​ត្រូវ​បាន​ប៉ាន់ស្មាន​និង​វាស់​បរិមាណ​ឈាម​ឆ្លង​កាត់ glomerular នៃ​បំពង់​តូច​នៅ​ក្នុង​តម្រងនោម​ចំពោះ​អ្នក​ជំងឺ​ ១៨២ នាក់​ដែល​មាន​ជំងឺ​ខ្សោយ​ក្រលៀន​​ធ្ងន់ធ្ងរ​ហើយ​ឆ្លង​កូវីដ និង​អ្នក​ជំងឺ ១ ៤៣០ នាក់​ដែល​មាន​បញ្ហា​ក្រលៀន​​ធ្ងន់ធ្ងរ​តែ​មិន​មាន​រោគ​សញ្ញា​កូវីដ។

មនុស្ស​ដែល​មាន​សុខភាព​ល្អ​មាន​អត្រា​ច្រោះ​ប្រមាណ ៩០ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​នាទី ខណៈ​ពេល​អ្នក​ដែល​មាន​បញ្ហា​ក្រលៀន​ធ្ងន់ធ្ងរ​នឹង​ថយ​ចុះ​ពី ១ ទៅ ២ មីលីលីត្រ​ក្នុង​មួយ​នាទី​ ជា​សញ្ញា​នៃ​ការ​បាត់បង់​មុខងារ​តម្រងនោម​ធ្ងន់ធ្ងរ​និង​រយៈពេល​វែង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖គួរ​ដឹង! គ្រូពេទ្យ​ជំនាញ​ណែនាំ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ ​ប្រើ​ថ្នាំ​ស្រប​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ

ចុចអាន៖អ្នកមានជំងឺប៉ុន្មាននេះ ហាមចាក់វ៉ាក់សាំងដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម