Connect with us

ព័ត៌មានអន្ដរជាតិ

សប្បាយហួសហេតុពេក ប៉ូលិសទៅបំបែកហ្វូង​មនុស្ស​នៅកណ្តាលទីក្រុង Manchester

បានផុស

នៅ

មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​​ផ្តុំ​ជួប​ជុំ​គ្នា​ដែល​មាន​ឥរិយាបថ​​ខុស​ច្បាប់​នៅ​កណ្តាល​ទី​ក្រុង Manchester។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​កន្លែង​កើត​ហេតុ​ដែល​មនុស្សច្រើក​កកកុញ​នៅ Castlefield Bowl កាល​ពី​​​យប់​ថ្ងៃ​​ពុធ​។ វីដេអូ​បាន​បង្ហាញ​ពី​ហ្វូង​មនុស្ស​នាំ​គ្នា​ផឹក​ស៊ី និង​រាំ​កម្សាន្ត​យ៉ាង​សប្បាយ​រីក​ដែលគ្មាន​ខ្វល់​អ្វី​សោះ​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ដោយ​ឌីជេ​ម្នាក់។

រូប​ភាព​ជា​ច្រើន​បាន​បង្ហាញ​​ពី​លទ្ធផល​នៃ​ការ​ជួប​ជុំ​លើស​កម្រិត​បន្សល់​ទុក​សំបក​ដក​ និង​សំរាម​ព្រោង​ព្រាត​នៅ​លើ​ដី។

តាម​ព័ត៌មាន Manchester Evening News បាន​ផ្សាយ​ថថា ប៉ូលិស​បាន​ទៅ​ដល់កន្លែង​កើត​ហេតុ និង​បាន​បំបែក​ហ្វូង​មនុស្ស​នៅ​វេលា​ម៉ោង​ជាង​១០​យប់។

យោង​តាម​អ្នក​ស្រុក​ម្នាក់​​ឲ្យ​ដឹង​ថា សូម្បី​ឌីជេ​ដែល​ប្រគំ​តន្ត្រី​មួយ​នៅ​ពេលនោះ​គឺ​ខុស​ច្បាប់។

លោក Joan Davies សមាជិក​ក្រុម​ប្រឹក្សា Deansgate​ ថ្កោល​ទោស​ចំពោះ​ព្រឹត្តិការណ៍​នេះ​ដោយ​និយាយ​ថា «យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​សប្បាយ​រីក​រាយ​ខ្លួន​ឯង ប៉ុន្តែ​​នៅ​ក្នុង​កម្រិត​មួយ​ដែល​អាច​ទទួល​យក​បាន។ ខ្ញុំ​គិត​ថា ប៉ូលិស​ពិត​ជា​ពិបាក​ណាស់ ពួក​គេត្រូវ​ធ្វើ​ម្តេច​ឲ្យ​មាន​តុល្យភាព»។

ការ​ឆ្លង​កូវីដ-១៩​នៅ​ចក្រ​ភព​អង់គ្លេស​ឥឡូវ​នេះ​បាន​ធ្លក់​ចុះ​ទាប​ជាង​ប្រទេស​២៥​ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប​ចំនួន​២៧ ខណៈ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ចក្រភព​អង់គ្លេស​បាន​ធ្លាក់​ចុះ​២៨​%​ក្នុង​សប្តាហ៍​នេះ។

អ្នកស្រី​វេជ្ជបណ្ឌិត​​ Yvonne Doyle មក​ពី​សុខាភិបាល​សាធារណៈ​​របស់​ ​ប្រទេស​អង់គ្លេស​បាន​ព្រមាន​ថា ៖«បំរាម​រឹត​ត្បិតបាន​បន្ធូរ​បន្ថយ និង​បរិយាកាស​ល្អ​ប្រសើរ​មែន​ តែ​យើងមិន​អាច​ឈប់​​ប្រុង​ប្រយ័ត្ន​បាន​ទេ។ យើង​មិន​អាច​សប្បាយ​ ភ្លេច​ខ្លួន​ឡើយ»។

អ្នក​ស្រី​និយាយ​ថា ៖«​​មាន​មនុស្ស​ជា​ច្រើនស្ថិតនៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​ឥឡូវ​នេះ ​ដោយ​សារ​ការ​ផ្ទុះ​លើក​ទី​២ ហើយ​មនុស្ស​រាប់​ពាន់​នាក់​នៅ​តែ​ឆ្លង​ជា​រៀង​រាល់​សប្តាហ៍ ហើយ​ក៏​មាន​ច្រើន​កំពុង​ធ្ងន់​ធ្ងរ»។

អ្នក​ស្រី​វេជ្ជបណ្ឌិត​នៅ​តែ​ជំរុញ​ឲ្យ​ពលរដ្ឋ​អង់គ្លេស​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ពាក់ម៉ាស​ការពារ​ខ្លួន និង​នៅ​គម្លាត​ឆ្ងាយ​ពី​គ្នា​ដើម្បី​ការ​រីក​រាល​ដាលជា​ថ្មី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Manchester Evening News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម