ព័ត៌មានអន្ដរជាតិ
ប្រជាជនអាមេរិកកំពុងប្រឈមការឡើងទម្ងន់រៀងរាល់ថ្ងៃ អំឡុងការបិទប្រទេសដោយសារកូវីដ
ប្រជាជននៅសហរដ្ឋអាមេរិកបានឡើងទម្ងន់ជាមធ្យម ១ គីឡូក្រាមក្នុងមួយខែ អំឡុងពេលស្នាក់នៅផ្ទះដើម្បីកាត់បន្ថយការរីករាលដាលកូវីដ នេះបើយោងតាមការសិក្សាចេញផ្សាយដោយ JAMA Network Open ។

ទិន្នន័យបានបង្ហាញថា អ្នកចូលរួមនៅក្នុងរដ្ឋចំនួន ៣៧ និងទីក្រុងវ៉ាស៊ីនតោនឌីស៊ីបានតាមដាននៅចន្លោះថ្ងៃទី ១ ខែកុម្ភៈនិងថ្ងៃទី ១ ខែមិថុនាឆ្នាំមុន ជាមធ្យមមនុស្សឡើងទម្ងន់ប្រហែល ៣០ក្រាមរៀងរាល់ ១០ ថ្ងៃបន្ទាប់ពីប្រទេសបានចាប់ផ្ដើមអនុវត្តការស្នាក់នៅផ្ទះតាមតំបន់។
អ្នកស្រាវជ្រាវបាននិយាយថា ការឡើងទម្ងន់នេះបានកើតឡើងដោយមិនគិតពីទីតាំងភូមិសាស្ត្រឬបញ្ហាសុខភាពដទៃទៀត ដែលអ្នកចូលរួមមានទាំងជំងឺបេះដូងនិងជំងឺទឹកនោមផ្អែម។

ទោះយ៉ាងណានៅក្នុងការស្ទង់មតិរបស់ Gallup លើមនុស្សពេញវ័យជាង ១ពាន់នាក់ដែលត្រូវបានចេញផ្សាយនៅក្នុងខែមករា ប្រហែលភាគរយដូចគ្នានៃអ្នកឆ្លើយសំណួរបានរាយការណ៍ថា ពួកគេលើសទម្ងន់ពី ៤០% នៅក្នុងឆ្នាំ ២០២០ ក្នុងអំឡុងពេលរាតត្បាតឆ្នាំ ២០១៩ ។ ការស្ទង់មតិលើកទី ២ លើមនុស្សពេញវ័យ ៣ពាន់នាក់ដែលត្រូវបានចេញផ្សាយដោយសមាគមចិត្តសាស្ត្រអាមេរិកកាលពីដើមខែនេះ ៦០% នៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេមានការផ្លាស់ប្ដូរទម្ងន់ក្នុងកំឡុងពេលកូវីដ។
អ្នកឆ្លើយសំណួរក៏បាននិយាយផងដែរថាស្ត្រេសទាក់ទងនឹងរោគរាតត្បាតកំពុងបង្កឲ្យពួកគេបរិភោគនិងផឹកកាន់តែច្រើន។

លោក Marcus ប្រធានរងផ្នែកជំងឺបេះដូងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា និយាយថា ” គោលបំណងនៃការស្នាក់នៅផ្ទះគឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ ប៉ុន្តែទិន្នន័យបង្ហាញថា ធ្វើឲ្យមនុស្សបែរជាឡើងកាឡូរីកាន់តែច្រើន។ ដូច្នេះត្រូវចាំថា កំឡុងពេលស្នាក់ផ្ទះ អ្នកបានកំណត់ពេលវេលាឲ្យត្រឹមត្រូវដើម្បីហាត់ប្រាណនិងធ្វើឲ្យរាងកាយមានសកម្មភាព ហើយជៀសវាងអាហារសម្រន់តាមដែលអាចធ្វើទៅបាន” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖អ្នកជាសះស្បើយពីកូវីដ អាចប្រឈមបញ្ហាតម្រងនោមធ្ងន់ធ្ងរ

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច