ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដសម្រាប់ក្មេងតូចៗ អាចរួចរាល់នៅដើមឆ្នាំក្រោយ
វ៉ាក់សាំងការពារកូវីដសម្រាប់កុមារអាចនឹងរួចរាល់នៅដើមឆ្នាំ ២០២២ ព្រោះក្រុមហ៊ុនផលិតឱសថធំៗកំពុងចាប់ផ្តើមសាកល្បងថ្នាំបង្ការលើកុមារនិងក្មេងជំទង់ជាបណ្ដើរៗហើយ ប៉ុន្តែត្រូវរង់ចាំពេលវេលាបន្តិចដើម្បីធានាសុវត្ថិភាពសម្រាប់ក្មេងៗ។

បច្ចុប្បន្នក្រុមហ៊ុនឱសថមួយចំនួនកំពុងធ្វើការពិសោធន៍ព្យាបាលលើមនុស្សវ័យជំទង់ឬក្មេងតូច។ ជាក់ស្ដែង Pfizer បានធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួនរួចទៅហើយចំពោះក្មេងវ័យពី ១២ ទៅ ១៥ ឆ្នាំ ហើយក្រុមហ៊ុនទើបតែបានប្រកាសលទ្ធផលថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារកូវីដ-១៩ នៅក្នុងក្រុមអាយុនេះ។ ក្រុមហ៊ុនក៏បានចាប់ផ្តើមសាកល្បងលើកុមារដែលមានអាយុពី ៦ ខែទៅ ១១ ឆ្នាំបន្តទៀត ក្រោយជោគជ័យចំពោះក្រុមខាងលើ។ រីឯក្រុមហ៊ុន Johnson & Johnson ថ្មីៗនេះក៏បានបង្ហាញផែនការសាកល្បងវ៉ាក់សាំងរបស់ខ្លួនចំពោះកុមារនិងមនុស្សវ័យជំទង់ផងដែរ។

ដោយសារកុមារភាគច្រើនប្រឈមនឹងហានិភ័យទាបពីវីរុសកូវីដ-១៩ ដូច្នេះតម្រូវការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារ ហាក់ដូចជាមិនបន្ទាន់ទេ។ ប៉ុន្តែទោះជាបែបនេះក្ដី ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ជំងឺរាតត្បាតអាចនឹងកាន់តែពិបាកគ្រប់គ្រង ប្រសិនបើក្មេងរងគ្រោះខ្លាំងដែរ។
ដោយឡែក លោក James H. Conway ជាគ្រូពេទ្យកុមារនិងជានាយករងផ្នែកវិទ្យាសាស្ត្រសុខភាពនៅ CDC និយាយថា “នៅពេលយើងចាក់វ៉ាក់សាំងដល់មនុស្សធំ នោះមានន័យថា មនុស្សធំជាក្រុមដែលងាយរងគ្រោះនិងអសកម្មភាពស៊ាំ” ។ មូលហេតុនេះ ទើបកុមារនៅពីក្រោយអទិភាពមនុស្សចាស់។
ត្បិតតែក្មេងៗប្រឈមហានិភ័យតិចតួចក្ដី ប៉ុន្តែការចាក់វ៉ាក់សាំងសម្រាប់កុមារដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនិងការពារមនុស្សវ័យក្មេងដែលមានហានិភ័យខ្ពស់ ជារឿងចាំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្លាំងដូចគ្នានឹងមនុស្សពេញវ័យដែរ។

ក្រុមអ្នកស្រាវជ្រាវផលិតវ៉់ាក់សាំងបានឱ្យដឹងថា ពួកគេមិនទាន់ច្បាស់ពីលទ្ធផលវ៉ាក់សាំងកុមារបែបណានោះទេ ពីព្រោះការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់កុមារដែលមាន MIS-C ខុសគ្នាពីប្រភេទនៃការឆ្លើយតបភាពស៊ាំរបស់មនុស្សពេញវ័យ ហើយពេលនេះវ៉ាក់សាំងសម្រាប់កុមារកំពុងស្ថិតក្នុងដំណើរការសិក្សានៅឡើយ។
ទោះយ៉ាងណា ក្រុមហ៊ុនផលិតថ្នាំបង្ការបានចាប់ផ្តើមសាកល្បងលើមនុស្សវ័យជំទង់ជាមុន ទើបងាកទៅរកក្រុមមនុស្សវ័យក្មេងនាពេលក្រោយ។ នេះក៏ដោយសារមនុស្សពេញវ័យងាយនឹងឆ្លងវីរុសជាងក្មេង ហើយងាយនឹងមានរោគសញ្ញាធ្ងន់ធ្ងរជាងផងដែរ។

ចំពោះបណ្ឌិតសភាផ្នែកកុមារអាមេរិកឯណោះវិញអះអាងថា ទោះបីគ្មានវ៉ាក់សាំងសម្រាប់កុមារនិងក្មេងជំទង់ក៏ដោយ វាអាចមានសុវត្ថិភាពក្នុងការបើកសាលារៀនឡើងវិញ ប្រសិនបើវិធានការសុវត្ថិភាពត្រូវបានអនុវត្ត ហើយប្រសិនបើការរាលដាលនៅតាមសហគមន៍មានកម្រិត។
ចំណែក ក្រុមអ្នកស្រាវជ្រាវ នៅតែមិនប្រាកដថាពេលណាថ្នាំវ៉ាក់សាំងសម្រាប់កុមារនឹងត្រូវបានផ្តល់ជូនជាសាធារណៈនោះទេ ព្រោះវាអាស្រ័យលើលទ្ធផលនៃការសាកល្បង ។ ប៉ុន្តែលោក Conway រំពឹងថា វ៉ាក់សាំងនឹងរួចរាល់សម្រាប់ក្មេងជំទង់ដែលមានអាយុពី ១២ ទៅ ១៦ ឆ្នាំនៅរដូវក្តៅនេះ និងសម្រាប់ក្មេងអាយុពី ៥ ទៅ ១១ ឆ្នាំនៅដើមឆ្នាំ ២០២២ ហើយសម្រាប់ទារកនិងក្មេងតូចៗនៅក្រោយឆ្នាំ ២០២២៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ scientificamerican
ចុចអាន៖ កុំខំតែពាក់ម៉ាសនិងលាងដៃ ហើយភ្លេចរឿងសំខាន់ៗប៉ុន្មាននេះ
ចុចអាន៖ អ្នកជាសះស្បើយពីកូវីដ អាចប្រឈមបញ្ហាតម្រងនោមធ្ងន់ធ្ងរ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?