ព័ត៌មានអន្ដរជាតិ
ថៃ រៀបចំផែនការជម្លៀសប្រជាជនចេញពី មីយ៉ាន់ម៉ា
ប្រទេសថៃ បានរៀបចំផែនការជម្លៀសប្រជាជនរបស់ខ្លួនដែលជាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រសិនបើអំពើហិង្សានៅទីនោះកាន់តែអាក្រក់ទៅៗ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Tanee Sangrat បាននិយាយថា ស្ថានទូតថៃប្រចាំនៅទីក្រុងយ៉ាំងហ្គោនបានរាយការណ៍ថា ការតវ៉ាប្រឆាំងនឹងមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា កំពុងបន្តបើទោះបីជាការផ្គត់ផ្គង់ស្បៀងអាហារមិនត្រូវបានរំខានក៏ដោយ។
លោកនិយាយថា អាជ្ញាធរថៃកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់បំផុត ហើយបានឯកភាពថា ស្ថានការណ៍មិនទាន់ឈានដល់ចំណុចមួយដែលប្រជាជនថៃនឹងត្រូវប្រាប់ឲ្យចាកចេញពីប្រទេសមីយ៉ាន់ម៉ានោះទេ ប៉ុន្តែប្រសិនបើអំពើហិង្សាកាន់តែកើនឡើងចាំបាច់ត្រូវការការជម្លៀសប្រជាជននោះ ស្ថានទូតមានផែនការក្នុងការនាំជនជាតិថៃត្រឡប់ទៅផ្ទះវិញ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យកងទ័ពអាកាសលោក Thanat Chanamphai បាននិយាយថា ប្រមុខកងទ័ពអាកាស Suttiwan បានណែនាំដល់កងអង្គភាពលេខ៦ ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋាន Don Mueang ឲ្យត្រៀមយន្តហោះដឹកជញ្ជូនធុន C-130 ប្រសិនបើរដ្ឋាភិបាលប្រគល់បេសកកម្មនាំជនជាតិថៃនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រឡប់មកផ្ទះវិញ។

លោក Thanat និយាយថា “មេបញ្ជាការកងទ័ពអាកាស បានផ្តល់ការណែនាំនៅពេលបាតុកម្មប្រឆាំងរដ្ឋប្រហារយោធាចាប់ផ្តើមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យន្តហោះនឹងហោះហើរភ្លាមៗតាមបញ្ជារបស់រដ្ឋាភិបាល”។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសនឹងវាយតម្លៃអំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ហើយសម្រេចថាតើពេលណាជនជាតិថៃ គួរតែត្រូវបាននាំត្រឡប់មកមាតុភូមិវិញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ