ព័ត៌មានអន្ដរជាតិ
គេប្រកាសលេងថ្ងៃឡប់១មេសា យុវជនបែលហ្ស៊ិករាប់ពាន់នាក់សម្រុកទៅមែន លែងខ្វល់បំរាមកូវីដ-១៩
ប្រជាជនបែលហ្ស៊ិក ដែលភាគច្រើនជា យុវជន រាប់ពាន់នាក់បានជួបជុំគ្នាយ៉ាងសប្បាយរីករាយនៅថ្ងៃទី១ ខែមេសា ដែលជា«ថ្ងៃឡប់ក្នុងខែមេសា ឬ April Fools Day» ដោយបានបំពានលើបំរាមកូវីដ-១៩ បង្ខំឲ្យកម្លាំងប៉ូលិសចាត់វិធានការបំបែក។

មនុស្សប្រហែលជាង២ពាន់នាកបានសម្រុកទៅឧទ្យាន Bois de la Cambre នៅក្នុងទីក្រុងព្រុចសែល ដើម្បីចូលរួមពិធីបុណ្យ ‘La Boum’ ក្លែងក្លាយដែលត្រូវបានគេប្រកាសតាម Facebook ជាលក្ខណៈលេងសើចក្នុងថ្ងៃឡប់។
ការសរសេរលើ Facebook នោះបានលើកឡើងថា «មានព្រឹត្តិការណ៍សប្បាយៗ៨ដំណាក់កាល មានឌីជេមួយរយនាក់ និងគ្មានបំរាមកូវីដ-១៩»។

មនុស្សម្នារាប់ពាន់នាក់ដែលមិនបានចាប់អារម្មណ៍នឹងការលេងសើច ក្នុងថ្ងៃទី១ មេសា បាននាំគ្នាសម្រុកទៅឧទ្យាននាពេលរសៀល ហើយមានក្រុមយុវជនជាច្រើនបាននាំគ្នាជប់លៀងសប្បាយរីករាយនៅលើស្មៅ មានទាំងចាក់ឧបករណ៍បំពងសំឡេង រាំលេង និងច្រៀងយ៉ាងសប្បាយរីករាយ។

អាជ្ញាធរបានណែនាំឲ្យពួកគេបែកគ្នា ប៉ុន្តែពួកគេមិនព្រម។ ទីបំផុតកម្លាំងប៉ូលិសបានចាប់ផ្តើមបង្ក្រាបដោយការបាញ់កាណុងទឹក និងឧស្ម័នទឹកលើហ្វូងមនុស្ស។ តាមវីដេអូបង្ហាញថា បុរសម្នាក់ត្រូវក្រុមប៉ូលិសជិះសេះបុកបណ្តាលឲ្យសន្លប់នៅលើស្មៅ ហើយនៅអ្នកក្បែរបានស្ទុះទៅជួយភ្លាមៗ។

អ្នកនាំពាក្យស្នងការប៉ូលិសក្រុងព្រុចសែល អ្នកស្រី Ilse Van de keere បានឲ្យដឹងថា ក្នុងការបង្ក្រាប ដែលធ្វើឲ្យមានការប៉ះទង្គិចគ្នា មនុស្សប្រហែលជា២២នាក់ត្រូវបានចាប់ខ្លួន ហើយទាំងប៉ូលិស និងអ្នកជួបជុំជាច្រើននាក់បានរបួស។

កាលពីខែមីនា អាជ្ញាធរបែលហ្ស៊ិកបានប្រកាសនូវវិធានការណ៍រឹតត្បិតដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះកូវីដ-១៩លើកទី៣ បន្ទាប់ពីរាលដាលខ្លាំងតំបន់អឺរ៉ុប។

ប្រទេសនេះបានដាក់បំរាមគោចរនៅម៉ោង១០យប់នៅតាមទីកន្លែងភាគច្រើន និងហាងនានាដូចជា ក្លឹបកម្សាន្ត បារ កាហ្វេ និងភោជនីយដ្ឋានត្រូវបិទទ្វារ ព្រមទាំងសាលារៀនផងដែរ។

ចាប់ពីថ្ងៃទី២៤ ខែមីនា មក ការជួបជុំគ្នាអនុញ្ញាតមិនលើសពី៤នាក់ឡើយ ខណៈចាប់ពី៥នាក់ឡើងទៅត្រូវបានហាមឃាត។
អ្នករៀបចំពិធី La Boum បានប្រាប់អ្នកដែលបានទៅជួបជុំជប់លៀងថា ព្រឹត្តិការណ៍នេះគឺក្លែងក្លាយដោយសារប្រកាសលេងនៅថ្ងៃទី១ មេសា។

ប៉ុន្តែបើទោះជាបែបនេះក្តី ក៏ពួកគេមិនបែកគ្នា ហើយប៉ូលិសក៏បានបង្ខំចិត្តបំបែកពួកគេប្រហែលជាម៉ោង៥ល្ងាច។
តាមការផ្សាយរបស់ The Brussels Times ថា ពួកគេបានរារាំងប៉ូលិសដោយបិទផ្លូវ ចោលសំបកដប និងវត្ថុផ្សេងៗដែលបង្ខំឲ្យប៉ូលិសប្រើឡានកាណុកងទឹកបាញ់ ឧស្ម័នទឹកភ្នែក ស្បៃយ៍ និងមានដ្រូនហោះបាញ់ពីលើដើម្បីបំបែក។

ដើមសប្តាហ៍នេះ អភិបាលក្រុងព្រុចសែលលោក Philippe Close បានទទួចថា ព្រឹត្តិការណ៍នេះខុសច្បាប់ និងក្លែងក្លាយ ប៉ុន្តែបានព្រមានថា មនុស្សប្រហែលជាទៅជួបជុំគ្នាច្រើនដោយមិនខ្វល់អ្វីទាំងអស់។
សូមបញ្ជាក់ថា ប្រទេសបែលហ្ស៊ិកមានអត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃ៤២០នាក់ ដែលបានក្លាយជាប្រទេសធ្ងន់ធ្ងរលំដាប់លេខ១០ក្នុងចំណោមប្រទេស២៧នៅអឺរ៉ុប។ ប្រទេសនេះមានករណីឆ្លងសរុបជាង ៨៨២ពាន់នាក់ និងស្លាប់២៣ពាន់នាក់៕








ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ The Brussels Times

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល