Connect with us

ព័ត៌មានអន្ដរជាតិ

Update: រថភ្លើងធ្លាក់ផ្លូវនៅ តៃវ៉ាន់ ព្រឹកនេះ អ្នកស្លាប់ឡើង​​ដល់​៣៦នាក់

បានផុស

នៅ

យ៉ាង​ហោច​ណាស់មនុស្ស​៣៦​នាក់​បាន​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ បន្ទាប់​ពី​រថ​ភ្លើង​ដឹក​​​​មនុស្ស​៣៥០​នាក់​បាន​ធ្លាក់​ផ្លូវ​នៅ​តៃវ៉ាន់នា​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២ ខែមេសា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​​ក្រសួង​ដឹក​ជញ្ជូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​ចុង​ក្រោយ​បំផុត​បាន​ធ្វើ​បច្ចុប្បន្ន​ភាព ប៉ូលិស​បាន​និយាយ​ថា អ្នក​ដំណើរ​៣៦​នាក់​ដែល​បាន​ដឹក​ទៅ​មន្ទីរ​ពេទ្យ​គ្មាន​សញ្ញា​ណា​មួយ​បញ្ជាក់​ពីជីវិត​រស់​​នៅ​ឡើយ។

ប៉ូលិស​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា មនុស្ស​៧២​នាក់​នៅ​តែ​បន្ត​ជាប់​នៅ​ខាង​ក្នុង​​ទូ​​រថភ្លើង និង​៦១​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់មន្ទីរ​ពេទ្យ។

រថភ្លើង​ដែល​បាន​កំពុង​ដឹក​អ្នក​ដំណើរ​ប្រហែល​៣៥០​នាក់​​បាន​ធ្លាក់ផ្លូវ​​នៅ​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់​ប្រហែល​ជាម៉ោង​​៩:៣០​នាទី​ព្រឹក។

តាម​របាយការណ៍​ថា រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​ធ្លាក់​ពី​ច្រាំង​ចោទ​ខាង​លើ និង​បាន​ធ្លាក់ចូល​ទៅ​លើ​ផ្លូវ​ដែក ដែល​រថ​ភ្លើង​មួយ​គ្រឿង​ចេញ​ពី​ផ្លូវ​រូង​​ក្រោមដី​​បុក​តែ​ម្តង។ ទូរថភ្លើង​ជា​ច្រើន​នៅ​តែ​បន្ត​ជាប់ក្នុង​ផ្លូវ​រូង​ក្រោម​ដី អ្នក​ដំណើរ​បាន​ព្យាយាម​​ទម្លុះ​ទ្វារ បង្អូច និង​ដំបូល​​រក​ផ្លូវ​ចេញ​ដើម្បី​សុវត្ថិភាព។

រដ្ឋបាល​រថភ្លើង​តៃវ៉ាន់​បាន​សេចក្តី​ថ្លែង​ការណ៍​ដាច់ដោយ​ឡែក​មួយ​ដោយ​និយាយ​ថា មនុស្ស​ជា​ច្រើន​គ្មាន​សញ្ញា​នៃ​ជីវិតរស់​ឡើយ​៕

អាន​បន្ថែម៖ Breaking News! រថភ្លើងធ្លាក់ផ្លូវនៅ តៃវ៉ាន់ ស្លាប់និងរបួសមនុស្សជាង២០នាក់

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម