Connect with us

ព័ត៌មានអន្ដរជាតិ

ក្រសួងការបរទេសអាមេរិកយល់ព្រមលក់អាវុធដល់កោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ជាង ១.៨ ពាន់លានដុល្លារ

បានផុស

នៅ

មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់អាវុធទំនើបៗក្នុងទំហំទឹកប្រាក់ជាង ១.៨ ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ។

យោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិដែលបានជូនដំណឹងដល់សមាជិកសភាអំពីកិច្ចព្រមព្រៀងនេះបានឲ្យដឹងថា ការលក់សព្វាវុធដែលត្រូវបានស្នើឡើងនេះត្រូវបានបញ្ជាក់ដោយក្រសួងការបរទេសកាលពីថ្ងៃពុធ ។ ការលក់នេះរួមមានរថយន្តដឹកគ្រាប់មីស៊ីលរបស់ក្រុមហ៊ុន Lockheed Martin ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត (HIMARS) ជាមីស៊ីលរយៈចម្ងាយឆ្ងាយដែលផលិតដោយក្រុមហ៊ុន Boeing និងឧបករណ៍ចាប់សញ្ញាធ្វើទំនើបកម្មសម្រាប់យន្ដហោះចម្បាំង F-16 របស់តៃវ៉ាន់ ខណៈដែលទាំងអស់នេះមានតម្លៃជាង ១.៨ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងនេះកើតឡើងចំពេលមានសេចក្តីរាយការណ៍ថា ការលក់សព្វាវុធផ្សេងទៀតទៅកោះតៃវ៉ាន់កំពុងស្ថិតក្នុងដំណាក់កាលនៃការយល់ព្រមដែលគេជឿថារួមមាន យន្តហោះដ្រូន MQ-9 Reaper និងប្រព័ន្ធការពារមីស៊ីលនៅតាមឆ្នេរសមុទ្រក្នុងចំណោមអាវុធដទៃទៀតដែលមានតម្លៃចន្លោះពី ៥ ទៅ ៧ ពាន់លានដុល្លារ ។

ទោះបីជាការលក់ប្រព័ន្ធអាវុធទាំង ៣ បើកភ្លើងខៀវកាលពីថ្ងៃពុធក៏ដោយ ប៉ុន្តែវានៅតែត្រូវការការអនុញ្ញាតពីសភាអាមេរិក ខណៈក្រុងប៉េកាំងបានប្តេជ្ញាចិត្តរួចជាស្រេចនូវការឆ្លើយតប “ស្របច្បាប់ និងចាំបាច់” ប្រសិនបើពួកគេសម្រេចបាន ដោយទទូចថា កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យអន្តរាយដល់ផលប្រយោជន៍សន្តិសុខរបស់ចិនយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងចិនអាមេរិក ។

ទន្ទឹមនោះមិនមានវិធានការជាក់លាក់ណាមួយត្រូវបានស្នើឡើងនោះទេ ប៉ុន្តែប្រទេសចិនធ្លាប់បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការលក់ទៅឲ្យកោះតៃវ៉ាន់រួមទាំងក្រុមហ៊ុន Lockheed Martin ផងដែរ ។

ការលក់នេះក៏កើតឡើងផងដែរនៅពេលទីក្រុងវ៉ាស៊ីនតោនបង្កើនប្រតិបត្តិការយោធានៅសមុទ្រចិនខាងត្បូង និងខាងកើតដោយធ្វើការបង្ហាញជាទៀងទាត់នូវបេសកកម្មកងកម្លាំងជាមួយយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ការហោះហើរចារកម្មជាមួយយន្តហោះស៊ើបការណ៍ និងសេរីភាពក្នុងការធ្វើនាវាចរណ៍ជាដើម ។ កាលពីសប្តាហ៍មុននាវាពិឃាដអាមេរិកមួយគ្រឿងបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ខណៈដែលមន្ទីរបញ្ចកោណចាត់ទុកថាជាបេសកកម្មធម្មតាដោយបង្កឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងពីទីក្រុងប៉េកាំងដែលបានព្រមានថា កងកម្លាំងរបស់ខ្លួននឹងនៅតែមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីប្រតិបត្តិការស្រដៀងគ្នានេះឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃលេងល្បិចថ្មី នៅប្រាសាទតាមាន់ធំ ដើម្បីបោកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម