Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រឹក្សាសន្តិសុខ​ UN នៅតែអំពាវនាវឲ្យមីយ៉ាន់ម៉ា ដោះលែងអ្នកជាប់ឃុំ និងបញ្ចប់អំពើហិង្សា

បានផុស

នៅ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មីម្តងទៀតឲ្យមានការដោះលែងជាបន្ទាន់នូវអ្នកជាប់ឃុំទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសានស៊ូជី និងប្រធានាធិបតី Win Myint ព្រមទាំងការបញ្ចប់អំពើហិង្សាផងដែរ។

This image has an empty alt attribute; its file name is download.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សានេះ បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងដ៍សាហាវរបស់កងសន្តិសុខនិងប៉ូលិស ប្រឆាំងនឹងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការស្លាប់របស់ជនស៊ីវិលរាប់រយនាក់រួមមានទាំងស្ត្រីនិងកុមារផងដែរ។

This image has an empty alt attribute; its file name is 000_94E2H2-1024x768.jpg

ក្រុមប្រឹក្សានេះក៏បានអំពាវនាវផងដែរ ឲ្យយោធាធ្វើការអត់ធ្មត់បំផុត និងឲ្យគ្រប់ភាគី ចៀសវាងអំពើហិង្សា។

ក្រុមប្រឹក្សាសន្តិសុខក៏បានរំលឹកឡើងវិញផងដែរ នូវតម្រូវការនៃការគោរពសិទ្ធិមនុស្សនិងការស្វែងរកកិច្ចសន្ទនានិងការផ្សះផ្សារ ស្របតាមឆន្ទៈនិងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។

This image has an empty alt attribute; its file name is nz_yangon_110329-1024x683.jpg

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសមីយ៉ាន់ម៉ានិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់សម្ងាត់ផ្លូវការរបស់ប្រទេសនេះ។ នេះជាបទចោទប្រកាន់ទី ៥ ហើយដែលបានប្តឹងលើលោកស្រី ចាប់តាំងពីលោកស្រីត្រូវបានចាប់ឃុំខ្លួនអំឡុងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ។

This image has an empty alt attribute; its file name is AP21076429587009.jpg

ការចោទប្រកាន់ចំនួន ៤ ផ្សេងទៀតរួមមានការនាំចូលវិទ្យុទំនាក់ទំនង (អាយកូម) ដោយខុសច្បាប់  និងប្រើប្រាស់វាដោយគ្មានការអនុញ្ញាត អំពើពុករលួយ និងរំលោភវិធានការការពារនៃជំងឺកូវីដ ១៩ ជាដើម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VOA

ចុចអាន៖ ឡើងតុលាការម្សិលមិញរួច លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់ករណីទី ៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma

ជីវិតកម្សាន្ដ១៣ នាទីutes មុន

ស្អែកសែនចិន ! តារាសម្តែង សួង សាខារ៉ានីត ដាស់តឿនឲ្យប្រុងប្រយ័ត្នបញ្ហាភ្លើង ពេលដុតក្រដាសសែន

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ថៃរំពឹង​កំណើនសេដ្ឋកិច្ច​ជាង ៣ ភាគរយ ដោយ​គោលនយោបាយជំរុញ និងការវិនិយោគបរទេស

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ប្រទេស​ចំនួន​៤ បញ្ចប់​ការ​ហ្វឹកហាត់​រួម​គ្នា​សម្រាប់​ការអនុវត្តច្បាប់ដែនសមុទ្រប្រឆាំង​នឹង​ចិន

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១០ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម