Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល រកឃើញអ្នកឆ្លងកូវីដជាង ៩ ម៉ឺនករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

បានផុស

នៅ

ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៩១,០៩៧ ករណី និងអ្នកស្លាប់ថ្មី ៣,៧៦៩ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ។

នៅក្នុងខែមីនា ប្រជាជនចំនួន ៦៦,៨៦៨ នាក់បានស្លាប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេសដ៏ធំ និងមានប្រជាជនច្រើនបំផុតនៅអាមេរិកឡាទីន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមមូលនិធិ Oswaldo Cruz បានឲ្យដឹងថា ប្រព័ន្ធមន្ទីរពេទ្យកំពុងរងនូវបញ្ហាប្រឈមយ៉ាងខ្លាំងនៅក្នុងសប្តាហ៍ចុងក្រោយនេះនៅទីក្រុង Brasilia និងរដ្ឋចំនួន ១៧ ផ្សេងទៀត ខណៈដែលគ្រែក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) បានកើនឡើងលើស ៩០ ភាគរយ ។

ទន្ទឹមនឹងនេះដែរផ្នែកធំៗនៃប្រទេសនេះស្ថិតនៅក្រោមការធ្វើចត្តាឡីស័កដ៏តឹងរ៉ឹង និងបម្រាមគោចរពេលយប់សម្រាប់សប្តាហ៍នៃបុណ្យ Easter ។

ទន្ទឹមនោះទីក្រុង Sao Paulo ដែលជាទីក្រុងមានប្រជាជនច្រើនបំផុតនៅប្រេស៊ីលប្រមាណ ៤៦ លាននាក់នឹងស្ថិតក្នុងស្ថានភាពអាសន្នរហូតដល់ថ្ងៃទី ១២ ខែមេសា ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១២,៨៤២, ៧១៧ ករណី និងមានអ្នកមានស្លាប់សរុបចំនួន ៣២៥,៥៥៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ចំនួនអ្នកឆ្លងកូវីដសរុបនៅ ប្រេស៊ីល កើនលើស ១២.៥ លាននាក់ ក្រោយរកឃើញថ្មីជាង ៤ ម៉ឺនករណី

ចុចអាន ៖ ប្រេស៊ីល រកឃើញអ្នកឆ្លងកូវីដថ្មីប្រចាំថ្ងៃមិនធ្លាប់មានជាង ១០ ម៉ឺនករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម