Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញថា អាកាសធាតុក្តៅមិនអាចកាត់បន្ថយការចម្លងវីរុសកូវីដ-១៩បានទេ

បានផុស

នៅ

ទោះបីជាអាកាសធាតុក្ដៅក៏ដោយ ក៏ពុំមានន័យថា ការរីករាលដាលនៃវីរុសកូវីដ-១៩ ត្រូវបានកាត់បន្ថយឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញមកពីសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ​ការសិក្សាស្រាវជ្រាវពីមុនៗជាច្រើនបានផ្តល់នូវក្តីសង្ឃឹមខ្លះថា កម្តៅខ្លាំងអាចបន្ថយល្បឿននៃការរីករាលដាលនៃវីរុស។ ប៉ុន្តែអ្នកឯកទេសខាងជំងឺឆ្លងនិយាយថា គ្មានភស្តុតាងណាមួយអាចបញ្ជាក់ច្បាស់ឡើយថា វីរុសផ្សេងៗថយចុះអត្រាចម្លងក្នុងអំឡុងរដូវក្តៅ។ កត្តាតុណ្ហភាពកើនឡើងក៏ដោយ ក៏មិនមែនមានន័យថាវានឹងល្អដែរ។

យ៉ាងណាមិញ ការស្រាវជ្រាវដំបូងមួយចំនួននិយាយថា សីតុណ្ហភាពនិងសំណើមមានទំនាក់ទំនងជាមួយកម្រិតថយចុះឬកើនឡើងនៃការរីករាលដាលរបស់វីរុសកូវីដ-១៩ ។

ការវិភាគរបស់អ្នកវិទ្យាសាស្ត្រនៅឯវិទ្យាស្ថានបច្ចេកវិទ្យា ម៉ាសាឈូសេត សហរដ្ឋអាមេរិក ចុះផ្សាយតាមអ៊ិនធរណេតនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០ បានរកឃើញថា ការឆ្លងវីរុសកូវីដ-១៩ កើតឡើងច្រើនបំផុតនៅក្នុងតំបន់ដែលមានសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំចន្លោះពី ២.៧៨ អង្សារទៅ ១៧.២២ អង្សាសេ។ រីឯចំនួនករណីសរុបនៅក្នុងប្រទេសដែលមានសីតុណ្ហភាពជាមធ្យមលើសពី ១៧.៧៨ អង្សារគឺមានតែ ៦% ប៉ុណ្ណោះ។

ចំណែកការសិក្សាដែលចេញផ្សាយនៅក្នុងខែមីនា ឆ្នាំមុនដែរ ដោយអ្នកស្រាវជ្រាវចិនបានរកឃើញថា មុនពេលរដ្ឋាភិបាលចិនចាប់ផ្តើមរឹតត្បិត ទីក្រុងនានាដែលមានអាកាសធាតុក្តៅនិងសើមមានអត្រាឆ្លងទាបជាងមុន។

រីឯការបោះពុម្ភផ្សាយមួយទៀត ដោយអ្នកស្រាវជ្រាវមកពីប្រទេសអេស្ប៉ាញនិងហ្វាំងឡង់បានរកឃើញថា ៩៥% នៃការបង្ករោគទូទាំងពិភពលោកបានកើតឡើងនៅសីតុណ្ហភាពចន្លោះប្រហែល -២.២២ អង្សាសេ ទៅ ១០ អង្សាសេ ហើយក្នុងអាកាសធាតុស្ងួត វា​បានបន្ថយករណីឆ្លងថ្មី។

ទាក់ទិននឹងអំណះអំណាងខាងលើ ​លោកស្រី Elizabeth McGraw នាយកមជ្ឈមណ្ឌលរោគរាតត្បាតនៃសាកលវិទ្យាល័យ Pennsylvania មានប្រសាសន៍ថា “ដំណក់ទឹកដែលផ្ទុកវីរុសមិនទុកចោលក្នុងខ្យល់ស្ងួតយូរទេ ហើយសីតុណ្ហភាពកាន់តែក្តៅនាំឱ្យមេរោគងាប់រហ័សជាងសីតុណ្ហភាពត្រជាក់” ។

ទោះយ៉ាងណា ការរីករាលដាលនៃជំងឺកូវីដ-១៩ថ្មីៗបានបង្ហាញផងដែរថា អាកាសធាតុក្តៅនិងសើមនឹងមិនអាចបញ្ឈប់ការឆ្លងមេរោគបានទាំងស្រុងទេ។ ជាក់ស្ដែងនៅប្រទេសថៃក្ដី ឬនៅកម្ពុជាក្ដី សុទ្ធតែបានរកឃើញករណីឆ្លងថ្មីកើនឡើង បើទោះបីស្ថិតក្នុងអាកាសធាតុក្ដៅក៏ដោយ។

ពាក់ព័ន្ធនឹងករណីនេះ លោក Thomas Bollyky នាយកកម្មវិធីសុខភាពពិភពលោកមកពីក្រុមប្រឹក្សាទំនាក់ទំនងបរទេសដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន មានប្រសាសន៍ថា “រដូវក្តៅមិនអាចកំណត់ពីការថយចុះកម្រិតឆ្លងឡើយ ហើយមានតែការស្នាក់នៅផ្ទះ ការរក្សាគម្លាតសង្គម ក៏ដូចជារក្សាអនាម័យផ្ទាល់ខ្លួនប៉ុណ្ណោះ ទើបគ្រប់គ្នាអាចធានាបានសុវត្ថិភាពខ្ពស់”៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ TIME

ចុចអាន៖ កុំខំតែពាក់ម៉ាសនិងលាងដៃ ហើយភ្លេចរឿងសំខាន់ៗប៉ុន្មាននេះ

ចុចអាន៖ វ៉ាក់សាំង​អាច​មាន​ប្រសិទ្ធភាព​តិច បើ​ចាក់​ឲ្យ​អ្នក​កំពុង​ឆ្លង​កូវីដ ហើយ​គ្រូពេទ្យ​ណែនាំ​ប្រើ​ពេល​នេះ​វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម