Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសអាមេរិក ស្លាប់ក្នុងការវាយប្រហារនៅវិមានកាពីតូល

បានផុស

នៅ

មន្ត្រីប៉ូលិសម្នាក់ បានស្លាប់រួមជាមួយអ្នកបើកបរម្នាក់ ដែលបើករថយន្តបុករនាំងនៅអគារកាពីតូលសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ (ថ្ងៃសៅរ៍នៅកម្ពុជា) ដែលជាហេតុបង្កឲ្យមានការបិទអគារសភា។

This image has an empty alt attribute; its file name is 1b510fe22f754bab912ae4fb4b2028bc-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Yogananda Pittman ប្រធានស្តីទីនៃប៉ូលិសកាពីតូលសហរដ្ឋអាមេរិក បាននិយាយថា ជនសង្ស័យម្នាក់និងមន្រ្តីកងកម្លាំងម្នាក់ បានស្លាប់ខណៈដែលមន្រ្តីទី២ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើងក្រោយម៉ោង១រសៀល (ម៉ោងនៅអាមេរិក)។

លោកស្រីនិយាយក្នុងសន្និសីទកាសែតមួយថា “ជនសង្ស័យ បានបើករថយន្តបុកមន្ត្រីរបស់យើងចំនួនពីរនាក់ ហើយបន្ទាប់មកបានបុករនាំងខាងជើង។ នៅពេលនោះ ជនសង្ស័យបានចេញពីរថយន្តដោយកាំបិតនៅក្នុងដៃ”។

US Capitol on lockdown as car rams into barricade, officer killed; driver  shot dead - World News

លោកស្រី Pittman បន្តថា ជនសង្ស័យមិនបានឆ្លើយតបនឹងការព្រមានទេ ហើយរូបគេត្រូវបានបាញ់សម្លាប់ដោយប៉ូលិស។

ស្របពេលជាមួយគ្នានោះ លោក Robert Contee ប្រធានប៉ូលិសក្រុងបាននិយាយថា កងកម្លាំងរបស់លោកកំពុងរកមើលមូលហេតុនៃសកម្មភាពនេះ ហើយបានបន្ថែមថា វាហាក់ដូចជាមិនមានការគំរាមកំហែងបន្តទៀតនោះទេ។

This image has an empty alt attribute; its file name is 33ee3d1a-36c9-4c38-b814-4294b10a4c65-1024x576.jpg

ការវាយប្រហារប្រឆាំងនឹងប៉ូលិសអាមេរិកកាពីតូលកាលពីថ្ងៃសុក្រ បានកើតឡើងមិនដល់៣ខែផង បន្ទាប់ពីការវាយប្រហារថ្ងៃទី៦ខែមករា ទៅលើសភាដោយអ្នកគាំទ្រលោក Trump ដែលព្យាយាមរារាំងការប្រកាសជ័យជម្នះរបស់លោក Joe Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។

មន្រ្តីប៉ូលិសកាពីតូលម្នាក់ត្រូវបានសម្លាប់បន្ទាប់ពីរងរបួសអំឡុងពេលការវាយលុក ខណៈដែលមន្រ្តីប៉ូលិសកាពីតូលចំនួន២នាក់ទៀតដែលឆ្លើយតបនឹងការវាយប្រហារនោះ បានស្លាប់ដោយការធ្វើអត្តឃាតនៅថ្ងៃបន្ទាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ FT

ចុចអាន៖ FBI បញ្ចេញវីដេអូជនសង្ស័យដាក់គ្រាប់បែកបំពង់ជិតវិមានកាពីតូល កាលខែមករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម