ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតមិនធ្លាប់មានជាង ១៥,០០០ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ
ប្រទេសហ្វីលីពីនបានរាយការណ៍កាលពីថ្ងៃសុក្រពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៥,៣១០ ករណីដែលជាតួលេខមួយខ្ពស់បំផុតនៅក្នុងតំបន់ ចាប់តាំងពីមានរោគរាតត្បាតរាតត្បាត ហើយបានធ្វើឲ្យចំនួនករណីឆ្លងសរុបនៃប្រទេសនេះឡើងដល់ ៧៧១,៤៩៧ ករណី ។
ទន្ទឹមនោះប្រទេសនេះក៏បានប្រកាសពីអ្នកស្លាប់ថ្មីចំនួន ១៧ នាក់ផងដែរដែលនាំឲ្យមានអ្នកស្លាប់សរុបឡើងដល់ទៅ ១៣,៣២០ នាក់ ។

ក្រសួងសុខាភិបាលបាននិយាយថា ករណីឆ្លងថ្មីដែលត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រមានការកើនឡើងចំនួន ៣,៧០៩ ករណី ខណៈកំណត់ត្រាមុនគឺមានតែជាង ១០,០០០ ករណីថ្មីប៉ុណ្ណោះ ។
ប្រទេសហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤ រួមជាមួយប្រទេសបង់ក្លាដែស កេនយ៉ា និងប៉ាគីស្ថាន បានបន្ថែមទៅក្នុងបញ្ជីក្រហមរបស់អង់គ្លេសកាលពីថ្ងៃសុក្រ ។ ប្រជាជនដែលមកពីប្រទេសក្នុងបញ្ជីនេះត្រូវហាមឃាត់មិនឲ្យចូលប្រទេសអង់គ្លេសលើកលែងតែពួកគេជាជនជាតិអង់គ្លេស ឬអៀរឡង់ ខណៈការហាមឃាត់នេះចូលជាធរមានចាប់ពីម៉ោង ៤ ព្រឹកថ្ងៃទី ៩ ខែមេសា ។

បន្ថែមពីនេះទីក្រុងម៉ានីល និងខេត្តដែលជាប់ទីក្រុងចំនួន ៤ ដែលប្រារព្ធពិធីបុណ្យ Good Friday ក្រោមការបិទទ្វារយ៉ាងតឹងរ៉ឹង ខណៈរដ្ឋាភិបាលហ្វីលីពីនកំពុងញាប់ដៃញាប់ជើងទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ ។
ស្របពេលជាមួយគ្នានេះអ្នករស់នៅក្នុងតំបន់រដ្ឋធានី និងខេត្ត Bulacan ខេត្ត Cavite ខេត្ត Laguna និង ខេត្ត Rizal ត្រូវស្ថិតនៅក្រោមបម្រាមគោចរចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៥ ព្រឹក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ជាលើកដំបូងហើយ ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដប្រចាំថ្ងៃលើស ១ ម៉ឺនករណី
ចុចអាន ៖ ហ្វីលីពីន បំបែកកំណត់ត្រាថ្មីមានអ្នកឆ្លងកូវីដជិត ១ ម៉ឺនករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ