ព័ត៌មានអន្ដរជាតិ
យន្តហោះដឹកស្បៀងអាហារទៅឲ្យជនរងគ្រោះដោយព្យុះត្រូពិក Eta ធ្លាក់ក្នុងប្រទេសហ្គាតេម៉ាឡា
កាលពីថ្ងៃអាទិត្យមនុស្សយ៉ាងហោចណាស់ ២ នាក់បានស្លាប់ នៅពេលដែលយន្តហោះធន់តូចមួយគ្រឿងដែលដឹកស្បៀងអាហារទៅឲ្យជនរងគ្រោះដោយព្យុះត្រូពិក Eta បានធ្លាក់ ។
យន្ដហោះបានធ្លាក់នៅវេលាថ្ងៃត្រង់ប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ La Aurora នៅតាមផ្លូវឆ្ពោះទៅកាន់ប៉ែកខាងជើងនៃទីក្រុង Alta Verapaz ។
សាកសពមនុស្សម្នាក់ត្រូវបានគេរកឃើញនៅកន្លែងកើតហេតុ ហើយជនរងគ្រោះម្នាក់ទៀតបានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ខណៈដែលអ្នកស្លាប់ម្នាក់ត្រូវបានគេស្គាល់ថាជាអ្នកបើកយន្ដហោះ ។

លោក Gerardo Martinez អ្នកនាំពាក្យឲ្យភ្នាក់ងារពន្លត់អគ្គិភ័យក្រុងបាននិយាយថា “យើងអាចជួយសង្គ្រោះមនុស្សម្នាក់ដែលនៅលើយន្ដហោះ ហើយត្រូវបានបញ្ជូនទៅវិទ្យាស្ថានសន្តិសុខសង្គមហ្គាតេម៉ាឡា ខណៈដែលអ្នកទីពីរ និងទីបីកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ទន្ទឹមនោះគ្រោះថ្នាក់នេះបានបង្ខំឲ្យមានការបិទផ្លូវឆ្លងកាត់នៅតំបន់ចំនួន ៩ នៃរដ្ឋធានីហ្គាតេម៉ាឡាជាកន្លែងដែលបំណែកនៃយន្តហោះបានធ្លាក់ ខណៈដែលមូលហេតុនៃការធ្លាក់នេះ និងមនុស្សនៅក្នុងយន្តហោះនៅមិនទាន់គេដឹងនៅឡើយទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ