Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្លងខ្លាំងប៉ុណ្ណឹងហើយ តែអភិបាលរដ្ឋ Delhi ថា គ្មានផែនការបិទរដ្ឋឥណ្ឌានេះឡើយ

បានផុស

នៅ

អភិបាលរដ្ឋ Delhi លោក Arvind Kejriwal បាននិយាយកាលពីថ្ងៃសុក្រថា តំបន់ទីក្រុងរបស់ប្រទេសឥណ្ឌានឹងមិនត្រូវបានបិទជាថ្មីទៀតនោះទេ បើទោះជាករណីឆ្លងជំងឺកូវីដ ១៩ មានការកើនឡើងក៏ដោយ ។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយលោក Kejriwal បន្ទាប់ពីមានកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ជុំវិញការរីករាលដាលដ៏ធំនៃជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា “ករណីឆ្លងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ។ រឿងនេះគឺរឿងពាក់ព័ន្ធមួយ ប៉ុន្តែមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ ។ យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តនេះ ។ រហូតមកដល់ពេលនេះមិនមានផែនការអនុវត្តការបិទរដ្ឋនោះទេ ។ ប្រសិនបើមានតម្រូវការនាពេលអនាគតយើងនឹងពិភាក្សាជាមួយប្រជាជន និងធ្វើការសម្រេចចិត្តដ៏ចាំបាច់ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានការបិទរដ្ឋនោះទេ” ។

លោកអភិបាលរដ្ឋបាននិយាយថា រលកឆ្លងជំងឺកូវីដ ១៩ ដែលកំពុងបន្តនេះ គឺជារលកទី ៤ នៅរដ្ឋ Delhi ហើយមិនធ្ងន់ធ្ងរជាងរលកមុនៗនោះទេ ។

ភាពខុសគ្នារវាងរលកដំបូង និងរលកទីបួន គឺថាមនុស្សជាច្រើនកំពុងទទួលការព្យាបាលនៅក្នុងផ្ទះក៏ដូចជាការធ្វើចត្តាឡីស័កខ្លួនឯងផងដែរ ។

លោក Kejriwal បានកោះប្រជុំបន្ទាន់ជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងតំបន់ និងមន្រ្តីផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុងនេះបានរាយការណ៍ករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,៧៩០ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅឆ្នាំនេះ ខណៈមានមនុស្សស្លាប់ ៩ នាក់ ។

លោកអភិបាលរដ្ឋបានសង្កត់ធ្ងន់លើការធ្វើតេស្ត ការតាមដានទំនាក់ទំនង និងការធ្វើចត្តាឡីស័ក ហើយជំរុញឲ្យប្រជាជនពាក់ម៉ាសសាជាថ្មី ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១២,៣៩២,២៦០ ករណី និងមានអ្នកស្លាប់ចំនួន ១៦៤,១៤១ នាក់ ហើយជាប្រទេសរងគ្រោះខ្លាំងជាងគេទី ៣ លើពិភពលោក បន្ទាប់ពីប្រេស៊ីល និងសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ក្រោយផ្អាកផ្គត់ផ្គង់វ៉ាក់សាំងទៅ COVAX ឥណ្ឌា ចាប់ផ្ដើមចាក់ដល់ប្រជាជនអាយុពី ៤៥ ឆ្នាំឡើងទៅ

ចុចអាន ៖ មិនញញើតឡើយ! ប្រជាជនឥណ្ឌាប្រារព្ធពិធីបុណ្យ Holi ទាំងកូវីដកំពុងផ្ទុះឡើងខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម