Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតលើបណ្តាញផ្គត់ផ្គង់អាវុធទៅ មីយ៉ាន់ម៉ា បន្ទាប់ពីរឹបអូសគ្រាប់បែកនិងគ្រាប់កាំភ្លើង

បានផុស

នៅ

ប៉ូលិសថៃ កំពុងតែពង្រីកការស៊ើបអង្កេតរបស់ពួកគេ បន្ទាប់ពីរឹបអូសបានគ្រាប់បែកដៃជាង១០០គ្រាប់ និងគ្រាប់កាំភ្លើង៦,០០០គ្រាប់នៅក្នុងស្រុក Mae Sai នៃខេត្តឈៀងម៉ៃ។

This image has an empty alt attribute; its file name is 800_c344c58c04c7044.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គស្នងការរងនគរបាលជាតិលោក Suchart Thirasawat បាននិយាយថា ការរឹបអូសនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ខែមីនា បន្ទាប់ពីបុគ្គលិកសេវាកម្មដឹកជញ្ជូនម្នាក់មានការសង្ស័យ ហើយបានជូនដំណឹងដល់ប៉ូលិសក្នុងតំបន់។

មន្ត្រីជំនាញបានឆែកឆេរកញ្ចប់ ហើយរកឃើញគ្រាប់បែកចំនួន១១៥គ្រាប់ និងគ្រាប់កាំភ្លើង M16 ចំនួន៦,០០០គ្រាប់។

This image has an empty alt attribute; its file name is 88F422CC-A51A-48CA-977B-A650CFB652DB-600x338-1.png

កញ្ចប់ទាំងនោះ ត្រូវបានគេបញ្ជូនមកពីខេត្តចំនួនបីផ្សេងគ្នាគឺ Chon Buri, Nakhon Pathom និង Nakhon Si Thammarat ទៅកាន់ការិយាល័យសេវាកម្មដឹកជញ្ជូននៅក្នុងស្រុកជាប់ព្រំដែន ដែលជាកន្លែងពួកគេនឹងត្រូវប្រមូល ហើយបញ្ជូនបន្តទៅអាសយដ្ឋានមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

បុគ្គលឈ្មោះ Manokorn Sangsorn អាយុ២៩ឆ្នាំនិង Songsak Sirichairungruang អាយុ៣១ឆ្នាំ ត្រូវបានចាប់ខ្លួននៅពេលពួកគេចូលទៅប្រមូលកញ្ចប់ទាំងនោះ។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់។

This image has an empty alt attribute; its file name is EA37367C-A473-45E1-ACBF-DCF1181F240D.png

លោកឧត្តមសេនីយ៍ Suchart បាននិយាយថា ក្រុមមន្រ្តីបានរកឃើញទំនាក់ទំនងរវាងកញ្ចប់ទាំងនេះ និងបានកំណត់ថា ពួកគេត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមជួញដូរគ្រឿងញៀននៅភាគខាងជើង និងបណ្តាញរត់ពន្ធអាវុធនៅភាគខាងត្បូង។

ការសាកសួរបន្ថែម បាននាំទៅដល់ការចាប់ខ្លួនមនុស្ស៤នាក់ផ្សេងទៀត។ អ្នកទាំង៦ ត្រូវបានប្រគល់ទៅឲ្យប៉ូលិសស្រុក Mae Sai៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ប៉ូលិសម្នាក់ជួយការពារអ្នកតវ៉ាត្រូវកម្លាំងយោធាមីយ៉ាន់ម៉ាបាញ់ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋបាលខេត្តសៀមរាប បង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អាមេរិក គំរាមឈប់ធ្វើជាអ្នកសម្របសម្រួល បញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ

ព័ត៌មានជាតិ១៩ នាទីutes មុន

ជនជាតិដើមភាគតិច ខេត្តរតនគិរី ចាប់ត្រីនៅរដូវភ្លៀងធ្លាក់ដើមឆ្នាំ ដើម្បីជាការសប្បាយផង និងធ្វើជាម្ហូបអាហារផង

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រុមហ៊ុន CCCC ប្ដេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឱ្យរួចរាល់តាមផែនការប្រកបដោយគុណភាព និងជាគំរូ

សេដ្ឋកិច្ច២៤ នាទីutes មុន

ចិននឹងបើកទីផ្សារសម្រាប់កម្ពុជានាំចូលផលិតផល​កសិកម្ម

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៧ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​យោធាមីយ៉ាន់ម៉ា​​បាញ់​ប្រហារ​ផ្លូវ​អាកាស​​សម្លាប់​​ជនស៊ីវិល​២៣នាក់​ក្នុង​ពេលបុណ្យឆ្លងឆ្នាំ​៤ថ្ងៃ​

Sokha Hotels

ព័ត៌មានពេញនិយម