Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិមីយ៉ាន់ម៉ាជាង ១២,០០០នាក់ រត់ភៀសខ្លួនដោយសារការវាយប្រហារអាកាស

បានផុស

នៅ

ក្រុមឧទ្ទាមមួយបានចោទប្រកាន់យោធាមីយ៉ាន់ម៉ា ពីការប្រើកម្លាំងហួសប្រមាណដោយនិយាយនៅថ្ងៃសៅរ៍ទី៣ខែមេសានេះថា ការវាយប្រហារអាកាសជាបន្តបន្ទាប់ បានបង្ខំឲ្យជនស៊ីវិលគ្មានអាវុធជាង១២,០០០នាក់ រត់ភៀសខ្លួនរួមទាំងកុមារផងដែរ។

This image has an empty alt attribute; its file name is 09myanmar_337-395-articleLarge.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីចុងខែមុន ក្រុមប្រដាប់អាវុធជនជាតិភាគតិច សហភាពជាតិការ៉ែន (KNU) បានដណ្តើមកាន់កាប់មូលដ្ឋានយោធាមួយក្នុងរដ្ឋ Kayin ភាគខាងកើត ដោយបានសម្លាប់មន្ត្រីកងទ័ពចំនួន១០នាក់។ យោធាបានសងសឹកវិញដោយការវាយប្រហារតាមអាកាស។

KNU គឺជាគូប្រជែងដ៏ធំរបស់យោធាមីយ៉ាន់ម៉ា ហើយបាននិយាយថា ខ្លួនកំពុងផ្តល់ទីជ្រកកោនដល់សកម្មជនប្រឆាំងរដ្ឋប្រហារ រាប់រយនាក់។

This image has an empty alt attribute; its file name is 081826306-bd22800d-904f-4118-8c73-5ca233eff17d-1024x580.jpg

នៅថ្ងៃសៅរ៍នេះ KNU បានថ្កោលទោសចំពោះការប្រើប្រាស់កម្លាំងហួសហេតុ ពាក់ព័ន្ធការទម្លាក់គ្រាប់បែកនិងការវាយប្រហារតាមអាកាសដោយឥតឈប់ឈរ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែមីនា ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់ រួមទាំងកុមារផង។

ការវាយប្រហារពីអាកាស ក៏បង្ខំឲ្យមានការភៀសខ្លួនរបស់ប្រជាជនជាង១២,០០០នាក់បន្ថែមទៀតផងដែរ ហើយបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធំមួយ។

This image has an empty alt attribute; its file name is 2021_03_28_111789_1616936475._medium.jpg

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យយោធា លោក Zaw Min Tun បាននិយាយថា យោធាផ្តោតគោលដៅតែលើកងពលតូចលេខ៥របស់ KNU ប៉ុណ្ណោះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងក្រុមសិទ្ធិជនជាតិការ៉ែន បានរាយការណ៍ពីការទម្លាក់គ្រាប់បែកនិងការវាយប្រហារពីអាកាសជាច្រើនលើក នៅទូទាំងរដ្ឋក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

This image has an empty alt attribute; its file name is np_file_78892-1024x768.jpeg

មនុស្សប្រមាណ៣,០០០នាក់ បានភៀសខ្លួនទៅកាន់ប្រទេសថៃដែលនៅជិតខាង កាលពីថ្ងៃចន្ទដោយឆ្លងទន្លេ Salween ដើម្បីស្វែងរកទីជំរក។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធា បានដណ្តើមអំណាចកាលពីថ្ងៃទី១ខែកុម្ភៈ ដែលបង្កឲ្យមានការបះបោរយ៉ាងខ្លាំងនៅទូទាំងប្រទេស ខណៈក្រុមបាតុករទាមទារឲ្យមានការស្តារឡើងវិញនូវរដ្ឋាភិបាលជាប់ឆ្នោត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតលើបណ្តាញផ្គត់ផ្គង់អាវុធទៅ មីយ៉ាន់ម៉ា បន្ទាប់ពីរឹបអូសគ្រាប់បែកនិងគ្រាប់កាំភ្លើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម