ព័ត៌មានអន្ដរជាតិ
ជំងឺកូវីដបំប្លែងខ្លួនថ្មីក៏កំពុងអុកឡុក អាមេរិក ក្រោយរកឃើញអ្នកឆ្លងសរុប ១៣,០០០ ករណី
យោងតាមទិន្នន័យចុងក្រោយបង្អស់របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានបង្ហាញថា សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីជាង ១៣,០០០ ករណី ។
ក្នុងចំណោមករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីសរុបចំនួន ១៣,០៥២ ករណីដែលបញ្ជាក់ដោយ CDCក្នុងនោះមាន ១២,៥០៥ ករណីត្រូវបានបង្កឡើងដោយវ៉ារ្យ៉ង់ B.1.1.7 ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស ។

ចំណែក ៣២៣ ករណីគឺជាវ៉ារ្យង់ B.1.351 របស់អាហ្វ្រិកខាងត្បូង និង ២២៤ ករណីជាវ៉ារ្យង់ P.1 ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសប្រេស៊ីល ។
លើសពីនេះទៅទៀតវ៉ារ្យង់ប្រភេទ B.1.427 និង B.1.429 ដែលជាជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីចំនួន ២ ដែលត្រូវបានរកឃើញដំបូងនៅរដ្ឋកាលីហ្វ័រញ៉ាក៏កំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ពី CDC ផងដែរ ។

បច្ចុប្បន្នជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីចំនួន ៥ ប្រភេទនេះត្រូវបានចាត់ថ្នាក់ដោយ CDC ថាជា “វ៉ារ្យង់នៃការព្រួយបារម្ភ” ហើយវាជាភស្តុតាងបង្ហាញពីការកើនឡើងនៃការឆ្លង ការកើនឡើងនៃអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យ ឬការស្លាប់ ហើយវាក៏បង្ហាញពីការយកឈ្នះលើអង់ទីគ័រដែលបង្កើតឡើងក្នុងអំឡុងពេលឆ្លង ឬចាក់វ៉ាក់សាំងជាដើម ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះសហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣១,៣១៤,៦២៥ ករណី និងមានអ្នកស្លាប់ចំនួន ៥៦៧,៦១០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ អាមេរិក រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួនថ្មីជាង ១ ម៉ឺនករណី និងព្រមានពីជំងឺថ្មីផ្សេងទៀត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍