ព័ត៌មានអន្ដរជាតិ
ជំនន់ទឹកភ្លៀងសម្លាប់មនុស្ស៤៤នាក់នៅឥណ្ឌូណេស៊ី
យ៉ាងហោចណាស់ មនុស្ស៤៤នាក់ត្រូវបានសម្លាប់ បន្ទាប់ពីទឹកជំនន់ទឹកភ្លៀងបានកើតឡើងយ៉ាងលឿន បណ្តាលឲ្យបាក់ដីបានវាយប្រហារកោះមួយនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែមេសា។ នេះបើតាមក្រុមសង្គ្រោះបន្ទាន់បាននិយាយ និងបន្ថែមថា តួលេខស្លាប់អាចនឹងនៅមានទៀត។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិលោក Raditya Jati បានប្រាប់ AFP ថា ៖«មានមនុស្ស៤៤នាក់បានស្លាប់ និង៩នាក់បានរបួសនៅកោះ East Flores ហើយនៅមានច្រើននាក់ទៀតស្ថិតនៅក្រោមដីភក់»។
ប៉ុន្មានម៉ោងមុនពេលមនុស្សភ្ញាក់ពីដំណេកដើម្បីអបអរពិធីបុណ្យស៊ុតអេស្ទើរនៅថ្ងៃអាទិត្យ មានភ្លៀងដ៏ខ្លាំងដូចហែកមេឃបានកើតមាន ហើយបង្កើតជាទឹកជំនន់វាយប្រហារនៅកោះ Flores ដែលភាគច្រើនជាកាតូលិក។

ពេលនោះដីភក់បានជន់លិចលើផ្ទះសម្បែងអ្នកស្រុក ខណៈស្ពាន និងផ្លូវនៅភាគខាងកោះត្រូវបានបំផ្លាញ។
លោក Jati និយាយថា ចំនួនអ្នករបួសក៏ត្រូវបានរំពឹងថានឹងកើនឡើងច្រើនទៀត ខណៈសេចក្តីរាយការណ៍ពីអ្នកស្រុកនៅមានបន្តបន្ទាប់។

«យើងនៅតែកំពុងកត់ត្រាចំនួនអ្នករបួស»។ អ្នកនាំពាក្យដដែលបាននិយាយថា និងបន្ថែមថា អាកាសធាតុដ៏អាក្រក់នេះប្រហែលជាអូសបន្លាយចូលក្នុងសប្តាហ៍ថ្មីនេះទៀត។
នៅថ្ងៃអាទិត្យដដែល ក៏មានទឹកជំនន់ដាច់ដោយឡែកធំមួយទៀតបានសម្លាប់មនុស្ស២នាក់នៅទីក្រុង Bima ក្នុងខេត្ត West Nusa Tenggara។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារគ្រោះមហន្តរាយ។
លោក Jati បានប្រាប់ថា ទំនប់វារីអគ្គីសនីចំនួន៤ត្រូវបានលិច ហើយផ្ទះជិត១ម៉ឺនខ្នងត្រូវបានលិចនៅ Bima បន្ទាប់ពីភ្លៀងដ៏អាក្រក់រយៈពេល៤ម៉ោង។

កាលពីខែមករា កន្លងទៅ ជំនន់ទឹកភ្លៀងនៅតំបន់ Sumedang ក្នុងខេត្ត West Java បានសម្លាប់មនុស្ស៤០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់