ព័ត៌មានអន្ដរជាតិ
ទីក្រុងព្រំដែនចិន ផ្ទុះការឆ្លងកូវីដក្នុងសហគមន៍ខ្ពស់បំផុត ភាគច្រើនជាជនជាតិមីយ៉ាន់ម៉ាដែលឆ្លងដែនចូល
ប្រទេសចិន បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល២ខែ ខណៈទីក្រុងមួយនៅជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ាក្នុងខេត្ត Yunnan ភាគនិរតី កំពុងតែផ្ទុះការឆ្លងក្នុងសហគមន៍។

រដ្ឋាភិបាលក្នុងទីក្រុង Ruili បានដាក់ប្រជាជនឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហើយអនុវត្តការធ្វើតេស្តដ៏ធំមួយ និងចាប់ផ្តើមរឹតត្បិតលើប្រជាជនមិនឲ្យចាកចេញនិងចូលទីក្រុងកាលពីសប្តាហ៍មុន បន្ទាប់ពីបានរាយការណ៍អំពីអ្នកជំងឺកូវីដ-១៩។

ទីក្រុងនេះបានរាយការណ៍អំពីករណីឆ្លងក្នុងសហគមន៍ថ្មីទាំង១៥ករណី កាលពីថ្ងៃទី៤ខែមេសា។ ចំនួននៃការឆ្លងថ្មីសរុប រួមទាំងការឆ្លងដែលនាំចូលមកពីបរទេសផងដែរនោះ មានចំនួន៣២ករណីដែលនេះជាតួលេខខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៣១ខែមករាមក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ករណីដែលត្រូវបានរកឃើញនៅទីក្រុង Ruili គឺជាការឆ្លងក្នុងសហគមន៍ដែលបង្កឡើងដោយវីរុស នាំចូលពីប្រទេសមីយ៉ាន់ម៉ា។ ក្នុងចំណោមអ្នកជំងឺថ្មីដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុងនេះ គឺមាន១១នាក់ជាពលរដ្ឋមីយ៉ាន់ម៉ា។

ទីក្រុង Ruili គឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយរបស់ខេត្ត Yunnan ដែលមានព្រំប្រទល់៤,០០០គីឡូម៉ែត្រជាប់ប្រទេសឡាវ មីយ៉ាន់ម៉ានិងវៀតណាម។
អាជ្ញាធរក្នុងតំបន់ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងនៅទីក្រុង Ruili ផងដែរ ក្នុងគោលបំណងទប់ស្កាត់ជំងឺកូវីដ-១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទីក្រុងមួយរបស់ចិន ផ្ទុះចង្កោមកូវីដថ្មី ពាក់ព័ន្ធទាំងជនជាតិមីយ៉ាន់ម៉ាឆ្លងដែនផងដែរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ