ព័ត៌មានអន្ដរជាតិ
ជំនន់ទឹកភ្លៀងសម្លាប់មនុស្ស៧៥នាក់ បាត់ខ្លួនច្រើននាក់នៅឥណ្ឌូណេស៊ី និងទីម័រខាងកើត
មនុស្សជាង៧៥នាក់បានស្លាប់ និងជាច្រើននាក់កំពុងបាត់ខ្លួន បន្ទាប់ពីជំនន់ទឹកភ្លៀង និងបាក់ដីវាយប្រហារប្រទេសឥណ្ឌូណេស៊ី និងប្រទេសក្បែរខាង ទីម័រខាងកើត។

នៅថ្ងៃចន្ទ ទី៥ ខែមេសានេះ មន្ត្រីបានឲ្យដឹងថា ជំនន់ទឹកភ្លៀងដ៏អាក្រក់ និងយ៉ាងលឿនបានប្រែក្លាយសហគមនតូចមួយទៅជាតំបន់ដែលពោរពេញដោយដីភក់ និងស្លឹកឈើ។
ដោយសារភ្លៀងខ្លាំង និងរអិលបាក់ដីបានបង្ខំឲ្យប្រជាជនរាប់ពាន់នាក់ជម្លៀសទៅទីជម្រក ខណៈទំនប់ទឹក និងផ្ទះសម្បែងត្រូវបានទឹកលិច។
ដីភក់ និងអាកាសធាតុដ៏អាក្រក់បានធ្វើឲ្យក្រុមរុករកជួយសង្គ្រោះជួបការលំបាកខ្លាំងដើម្បីស្វែងរកអ្នកដែលកំពុងបាត់ខ្លួន។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីលោក Raditya Jati បាននិយាយថា ៖«មនុស្ស៥៥នាក់បានស្លាប់ ប៉ុន្តែចំនួននេះនឹងមានការប្រែប្រួលយ៉ាងពិតប្រាកដ ខណៈមនុស្ស៤២នាក់កំពុងបាត់ខ្លួន»។
មន្ត្រីម្នាក់មកពីប្រទេសដែលស្ថិតចន្លោះឥណ្ឌូណេស៊ី និងអូស្ត្រាលី បាននិយាយថា យ៉ាងហោចណាស់មនុស្ស២១នាក់បានស្លាប់នៅប្រទេសទីម័រខាងកើត។ អ្នកស្លាប់ភាគច្រើនបំផុតនៅរដ្ឋធានី Dili។

នៅក្នុងតំបន់ East Flores ជាតំបន់ដាច់ស្រយាល់របស់ប្រទេសឥណ្ឌូណេស៊ី ដីភក់បានគ្របដណ្តប់លើផ្ទះសម្បែង ស្ពាន និងផ្លូវថ្នល់ ខណៈរលកខ្លាំងៗបានរារាំងដល់ដំណើរការចូលស្វែងរករបស់ក្រុមជួយសង្គ្រោះទៅតំបន់រងការវាយប្រហារខ្លាំង។
On Lembata ជាកោះមួយនៅភាគខាងកើតតំបន់ Flores ផ្នែកខ្លះនៃភូមិមួយចំនួនត្រូវបានទឹកលិច និងដីភក់គ្របដណ្តប់ដែលហូរធ្លាក់ទៅឆ្នេរសមុទ្រ។

លោកប្រធានាធិបតី Joko Widdo បានសម្តែងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅចំពោះគ្រោះមហន្តរាយដ៏អាក្រក់នេះ។
លោកមានប្រសាសន៍ក្នុងសុន្ទរកថាទូទាំងប្រទេសថា ៖«ខ្ញុំយល់ពីទុក្ខសោកយ៉ាងជ្រាលជ្រៅដែលបងប្អូនយើងបានរងទុក្ខពីគ្រោះមហន្តរាយ»។
ស្ទើរទូទាំងតំបន់ អ្នកស្រុកដែលភ័យខ្លាចបានប្រមូលផ្តុំគ្នានៅទីជម្រកបណ្តោះអាសន្ន។

លោក Alfons Hada Bethan ប្រធានទីភ្នាក់ងារគ្រោះមហន្តរជាតិ East Flores បាននិយាយថា ៖«មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀស ប៉ុន្តែនៅមានមនុស្សជាច្រើនទៀតកំពុងស្ថិតនៅផ្ទះ។ ពួកគាត់ត្រូវថ្នាំសង្កូវ ចំណីអាហារ និងតង់»។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានប៉ាន់ស្មានថា ពលរដ្ឋឥណ្ឌូណេស៊ី១២៥លាន់គឺមានពាក់កណ្តាលរស់នៅក្នុងតំបន់ដែលប្រឈមនឹងហានិភ័យបាក់ដី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ