ព័ត៌មានអន្ដរជាតិ
គន្លឹះគួរយល់ដឹងនៅពេលអ្នកចាក់វ៉ាក់សាំងគ្រប់ដូស (CDC)
វ៉ាក់សាំងការពារកូវីដ-១៩មានប្រសិទ្ធភាពក្នុងការការពារអ្នកពីជំងឺ។ តាមអ្វីដែលសិក្សាស្រាវជ្រាវអំពីវ៉ាក់សាំងកូវីដ-១៩ អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយអាចធ្វើអ្វីមួយចំនួនដែលពួកគាត់បានឈប់ធ្វើដោយសារការផ្ទុះជំងឺដ៏កាចសាហាវនេះ។
អ្វីដែលបានសិក្សាស្វែងយល់ថាតើវ៉ាក់សាំងមានឥទ្ធិពលក្នុងទប់ស្កាត់ដល់ការរីករាលដាលកូវីដ-១៩កម្រិតណា។ បន្ទាប់ពីអ្នកចាក់វ៉ាក់សាំងពេញលេញហើយ អ្នកគួរបន្តប្រុងប្រយ័ត្នដូចជា ពាក់ម៉ាស់ រក្សាគម្លាតសង្គម លាងដៃឲ្យបានញឹកញាប់ ជៀសវាងទៅកន្លែងមានមនុស្សច្រើន និងទីកន្លែងដែលមានខ្យល់ចេញចូលមិនគ្រប់គ្រាន់។
តាមអនុសាសន៍មួយចំនួនរបស់ មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) អាចជួយអ្នកឲ្យសម្រេចចិត្តពីសកម្មភាពប្រចាំថ្ងៃ បន្ទាប់ពីអ្នកចាក់វ៉ាក់សាំងពេញលេញរួចរាល់។ អនុសាសន៍ទាំងនេះមិនបំរ៉ុងទុកសម្រាប់ការកំណត់ការថែទាំសុខភាពទេ។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/CDC.png)
អ្វីដែលអ្នកអាចចាប់ផ្តើមធ្វើ?
ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងពេញលេញៈ
- អ្នកអាចជួបជុំនៅខាងក្រៅបានជាមួយមនុស្សដែលចាក់វ៉ាក់សាំងពេញលេញដូចគ្នាដោយមិនចាំបាច់ពាក់ម៉ាស់ឬស្ថិតនៅឆ្ងាយគម្លាតសង្គមបាន។
- អ្នកអាចជួបជុំនៅខាងក្រៅជាមួយមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំងពីសមាជិកគ្រួសារណាផ្សេងដូចជា ទៅលេងសាច់ញាតិដែលរស់នៅជាមួយគ្នា ដោយពុំចាំបាច់ពាក់ម៉ាស់ ឬគម្លាតសង្គមបាន ប្រសិនបើមនុស្សទាំងនោះ ឬនរណាម្នាក់ដែលរស់នៅក្នុងតំបន់ដែលមិនមានហានិភ័យកូវីដ-១៩។
- បើអ្នកធ្វើដំណើរទៅអាមេរិក អ្នកមិនចាំបាច់ធ្វើតេស្តទាំងមុនពេលចូល ឬចេញ ឬក៏ធ្វើចត្តាឡីស័កឡើយ។
- អ្នកត្រូវតាមដានពីស្ថានភាពឲ្យបានច្បាស់ពីទិសដៅអន្តរជាតិរបស់អ្នក មុនពេលអ្នកធ្វើដំណើរទៅក្រៅប្រទេស ឬសហរដ្ឋអាមេរិក។
- អ្នកមិនត្រូវការធ្វើតេស្តមុនពេលចាក់ចេញពីអាមេរិក ប្រសិនបើទិសដៅរបស់អ្នកមិនតម្រូវឲ្យធ្វើតេស្ត។
- អ្នកនៅតែត្រូវការបង្ហាញលទ្ធផលអវិជ្ជមាន ឬឯកសារនៃការជាសះស្បើយពីជំងឺកូវីដ-១៩ មុនពេលឡើងយន្តហោះទៅអាមេរិក។
- អ្នកគួរធ្វើតេស្ត៣ទៅ៥ថ្ងៃ បន្ទាប់ពីធ្វើដំណើរអន្តរជាតិ។
- អ្នកមិនត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង បន្ទាប់ពីទៅដល់អាមេរិក។
- ប្រសិនបើនៅជិតអ្នកមានជំងឺកូវីដ-១៩ អ្នកមិនចាំបាច់ត្រូវស្ថិតនៅឆ្ងាយ ឬធ្វើតេស្តទេ ប្រសិនបើគ្មានរោគសញ្ញា។
- ទោះបីជាយ៉ាងណា បើអ្នករស់នៅកន្លែងជាក្រុម (ដូចជាមណ្ឌលកែប្រែ មន្ទីរឃុំឃាំង ឬផ្ទះស្នាក់នៅជាក្រុម) ហើយមាននរណាម្នាក់មានកូវីដ-១៩ អ្នកត្រូវនៅឲ្យឆ្ងាយរយៈពេល១៤ថ្ងៃ និងត្រូវធ្វើតេស្ត ទោះជាគ្មានរោគសញ្ញា។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/CDC1.png)
អ្វីដែលអ្នកគួរបន្តធ្វើ?
ឥឡូវនេះ ប្រសិនបើអ្នកចាក់វ៉ាក់សាំងពេញលេញ:
- អ្នកគួរបន្តការពារខ្លួន និងអ្នកដទៃក្នុងស្ថានភាពជាច្រើន ដូចជាពាក់ម៉ាស់ រក្សាគម្លាតសង្គម ជៀសវៀងទៅកន្លែងមនុស្សច្រើន លាងដៃឲ្យបានញឹកញាប់ និងមិនគួរនៅទីកន្លែងដែលមានខ្យល់អាកាសមិនល្អ។ អ្នកគួរប្រុងប្រយ័ត្ននៅពេលអ្នក:
- នៅទីសាធារណៈ
- ជួបជុំជាមួយមនុស្សមិនទាន់ចាក់វ៉ាក់សាំង
- ទៅលេងនរណាម្នាក់ដែលមិនទាន់ចាក់វ៉ាក់សាំងដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ឬស្លាប់ដោយសារកូវីដ-១៩ ឬអ្នកដែលរស់នៅជាមួយនរណាម្នាក់ដែលមានហានិភ័កើនឡើង។
- អ្នកគួរជៀសវាងទៅកន្លែងដែលមានមនុស្សច្រើនកកកុញ។
- បើអ្នកធ្វើដំណើរ អ្នកនៅតែគួរការពារខ្លួន និងអ្នកដទៃ។ អ្នកនឹងនៅតែទាមទារឲ្យពាក់ម៉ាស់ដូចជាជិះយន្តហោះ រថយន្តក្រុង រថភ្លើង និងទម្រង់ដឹកជញ្ជូនសាធារណៈ។
- អ្នកគួរត្រូវតាមដានរោគសញ្ញាកូវីដ-១៩ ជាពិសេស បើអ្នកនៅជិតអ្នកដែលមានជំងឺ។ បើអ្នកមានរោគសញ្ញាកូវីដ-១៩ អ្នកគួរធ្វើតេស្ត និងស្នាក់នៅផ្ទះ ហើយស្ថិតនៅឆ្ងាយពីអ្នកដទៃ។
- អ្នកនៅតែត្រូវការសេចក្តីណែនាំនៅកន្លែងធ្វើការរបស់អ្នក។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/CDC2.png)
អ្វីដែលយើងដឹង និងអ្វីដែលគួរបន្តស្វែងយល់ទៀត?
- យើងដឹងថា វ៉ាក់សាំងកូវីដ-១៩មានប្រសិទ្ធភាពក្នុងការការងារជំងឺកូវីដ-១៩ ជាពិសេសជំងឺធ្ងន់ធ្ងរ និងស្លាប់។
- យើងនៅតែកំពុងស្វែងយល់ ថាតើប្រសិទ្ធភាពដែលវ៉ាក់សាំងប្រឆាំងនឹងវីរុសបំប្លែងមកពីកូវីដ-១៩កម្រិតណា។ ទិន្នន័យពីដំបូងបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំអនឹងវីរុសបំប្លែងមួយចំនួន ប៉ុន្តអាចគ្មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសផ្សេងទៀត។
- យើងដឹងថា ជំហានការពារជួយបញ្ឈប់ការរីករាល់កូវីដ-១៩ និងថា ជំហានទាំងនោះនៅតែសំខាន់ បើទោះជាវ៉ាក់សាំងត្រូវបានចែកចាយ។
- យើងនៅកំពុងស្វែងយល់ ថាតើវ៉ាក់សាំងកូវីដ-១៩រក្សាមនុស្សមិនឲ្យឆ្លងដល់កម្រិតណា។
- ទិន្នន័យដំបូងបង្ហាញថា វ៉ាក់សាំងប្រហែលជាជួយមនុស្សពីការទប់ស្កាត់ក្នុងការរីករាលដាលកូវីដ-១៩ ប៉ុន្តែយើងនៅតែកំពុងស្វែងយល់បន្ថែម ខណៈមនុស្សជាច្រើនបានចាក់វ៉ាក់សាំង។
- យើងនៅតែកំពុងស្វែងយល់ តើវ៉ាក់សាំងកូវីដ-១៩ អាចការពារយូរបានកម្រិតណា។
- ដូចដែលយើងបានដឹង CDC នឹងនៅតែបន្តធ្វើបច្ចុប្បន្នភាពពីអនុសាសន៍សម្រាប់អ្នកចាក់វ៉ាក់សាំងរួច និងមិនទាន់ចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CDC
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?