ព័ត៌មានអន្ដរជាតិ
មិនធ្លាប់មានសោះលើលោក! ក្មេងប្រុសម្នាក់កើតមក មានប្រដាប់ភេទដល់ទៅ ៣
ការដែលមានប្រដាប់ភេទពីរឬត្រូវបានគេស្គាល់ថា Diphallia គឺបានកើតឡើងក្នុងទារកម្នាក់ប៉ុណ្ណោះក្នុងចំណោមទារក ៥ទៅ៦លាននាក់ ប៉ុន្តែនេះគឺជាករណីដំបូងបំផុតដែលត្រូវបានគេកត់ត្រាទុក។
ក្មេងប្រុសម្នាក់នៅប្រទេសអ៊ីរ៉ាក់ បានបង្កើតប្រវត្តិសាស្ត្រ។ គាត់គឺជាមនុស្សដំបូងបង្អស់ ដែលត្រូវបានគេកត់ត្រាថា កើតមកមានប្រដាប់ភេទចំនួន៣។
នៅក្នុងការស្រាវជ្រាវដែលផ្សាយលើទស្សនាវដ្តី International Journal of Surgery Case លោកវេជ្ជបណ្ឌិត Shakir Saleem Jamali បាននិយាយថា ទារកជាជនជាតិឃើដមកពីទីក្រុង Duhok គឺជាមនុស្សដំបូងគេ ដែលត្រូវបានចងក្រងជាឯកសារថា កើតមកមានប្រដាប់ភេទចំនួន៣ ឬត្រូវបានគេស្គាល់ថា Triphallia។
ទោះបីជាយ៉ាងណាក៏ដោយ មានតែប្រដាប់ភេទមួយប៉ុណ្ណោះដែលអាចប្រើការបាន ដូច្នេះប្រដាប់ភេទពីរទៀត ដែលភ្ជាប់ទៅនឹងប្រដាប់ភេទពិតនិងស្ថិតនៅផ្នែកខាងក្រោម គឺត្រូវបានវះកាត់យកចេញ។
វេជ្ជបណ្ឌិតបាននិយាយថា ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុសពី ៥ទៅ៦លាននាក់ គឺកើតមកមានប្រដាប់ភេទលើសពី១ ពោលគឺមានប្រដាប់ភេទ២ប្រហែល ១០០ករណីនៅទូទាំងពិភពលោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់