ព័ត៌មានអន្ដរជាតិ
នារីអាយុ១៩ឆ្នាំកំពុងជិះម៉ូតូតាមផ្លូវត្រូវសន្តិសុខមីយ៉ាន់ម៉ាបាញ់ស្លាប់
នារីអាយុ១៩ឆ្នាំម្នាក់ត្រូវបានបាញ់សម្លាប់នៅទីក្រុងម៉ាន់ដាឡាយកាលពីយប់ថ្ងៃអាទិត្យ នៅពេលកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់ទៅលើនាងដែលកំពុងជិះម៉ូតូជាមួយប្តីមកពីកន្លែងធ្វើការត្រឡប់ទៅផ្ទះ។
យោងតាមក្រុមជួយសង្គ្រោះបានឲ្យដឹងថា ការបាញ់សម្លាប់បានកើតឡើងប្រហែលជាម៉ោង៩យប់ បន្ទាប់ពីពេលវេលាត្រូវដល់ម៉ោងបំរាមគោចរ។ គ្រាប់កាំភ្លើងទំនងដូចជាត្រូវពោះប្តីរបស់នាងឈ្មោះ Ma Htet Htet Win ដែលកំពុងបើកម៉ូតូ មុនពេលត្រូវនាងដែលជិះពីក្រោយបណ្តាលឲ្យស្លាប់។

ប្តីបានព្យាយាមយកនាងទៅព្យាបាលដោយសាររបួសធ្ងន់ ប៉ុន្តែ Ma Htet Htet Win បានធ្លាក់ពីលើម៉ូតូតាមផ្លូវ។ ក្រុមជួយសង្គ្រោះបានរាយការណ៍ថា ប្តីបាននិយាយថា ទាហានបានប្រាប់ឲ្យពួកគេឈប់ម៉ូតូ ហើយក៏បាញ់លើពួកគេដែលកំពុងជិះចេញទៅ។
អ្នកជួយសង្គ្រោះម្នាក់ដែលបានរកឃើញសពនាង Ma Htet Htet Win បាននិយាយថា មានការលំបាកខ្លាំងដើម្បីចូលទៅដល់កន្លែងសាកសព យកដាក់ឡាន ហើយដឹកទៅផ្ទះ។ ចំណាយពេលប្រហែលជា២០នាទី ខណៈក្រុមទៅយកបានលាក់ខ្លួនពីកម្លាំងសន្តិសុខ។
អ្នកជួយសង្គ្រោះប្រាប់ថា ៖«តាមផ្លូវប្រៀបដូចជាវាលពិឃាត នៅពេលទាហានបាញ់ជនស៊ីវិល ដោយឯងៗ រាប់ទាំងគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្ត។ យើងបានលាក់ខ្លួនក្នុងទីងងិតដើម្បីទៅយកសពនាង»។
នាង Ma Htet Htet Win បានស្លាប់នៅពេលពួកគាត់បានទៅដល់។ អ្នកសង្គ្រោះប្រាប់ថា នាងរបួសក្បាល បន្ទាប់ពីធ្លាក់ពីលើម៉ូតូ។ ប្តីរបស់នាងបានវះកាត់កន្លែងរបួស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ