ព័ត៌មានអន្ដរជាតិ
ការសិក្សា ៖ អ្នកជំងឺកូវីដធ្ងន់ធ្ងរភាគច្រើនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប្រឈមហានិភ័យស្លាប់ខ្ពស់
តាមការសិក្សាចេញផ្សាយដោយ PLOS ONE បានបញ្ជាក់ថា អ្នកជំងឺប្រហែល ២៣ ភាគរយ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺកូវីដ គឺមានសភាពធ្ងន់ធ្ងរបំផុត ខណៈម្នាក់ក្នុងចំណោម ៤ នាក់អាចប្រឈមការស្លាប់ខ្ពស់ ព្រោះតែផលវិបាករបស់វា ។
ទិន្នន័យបានបន្ថែមថា ៦០ ភាគរយទៀតមានរោគសញ្ញា “ធម្មតា” ប៉ុន្តែនៅតែមានផលវិបាកធ្ងន់ធ្ងរនៃបេះដូងនិងសួត ដែលមានហានិភ័យ ១០ ភាគរយនៃការស្លាប់។

អ្នកស្រាវជ្រាវបាននិយាយថា ជារួមអ្នកជំងឺកូវីដទាំង២ប្រភេទនេះត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យច្រើនជាង ៧ ដង ហើយជិត ៣ ដងប្រឈមនឹងការស្លាប់ នេះបើប្រៀបធៀបទៅនឹង ១៧% នៃអ្នកជំងឺដែលមានរោគសញ្ញាស្រាល។
ផ្អែកលើការវិភាគនៃទិន្នន័យសុខភាពរបស់អ្នកជំងឺជាង ៧,៥០០ នាក់ ដែលមានជំងឺកូវីដមកពីមន្ទីរពេទ្យចំនួន ១៤ នៅភាគពាយព្យនៃសហរដ្ឋអាមេរិកនិងគ្លីនិកបឋមចំនួន ៦០ នៅមីនីសូតា និងបានធ្វើរោគវិនិច្ឆ័យនៅចន្លោះថ្ងៃទី ៧ ខែមីនា ដល់ថ្ងៃទី ២៥ ខែ សីហា នៃឆ្នាំមុន មានតែជាង ១ពាន់នាក់ប៉ុណ្ណោះ ដែលសម្រាកក្នុងមន្ទីរពេទ្យ។

ការរកឃើញបានបង្ហាញថា ក្រុមនេះមានការកើនឡើងហានិភ័យ ៣ ដងនៃផលវិបាកសួតនិងកើនឡើង ៧ ដងនៃតម្រងនោមឬមានស្ថានភាពសុខភាពរ៉ាំរ៉ៃរួមទាំងជំងឺបេះដូង ហើយ ២២% នៃអ្នកជំងឺបានស្លាប់ បើប្រៀបធៀបនឹងអ្នកដែលមានជំងឺស្រាល។
ភាគច្រើននៃអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យប្រមាណ ៦០% ក្រុមទី ២ ការវិវឌ្ឍន៍ជំងឺ “ ធម្មតា ” ។ ចំណែកនៅសល់ចំនួន ១៧% មានក្រុមទី ៣ ត្រូវបានគេហៅថាប្រភេទ“ អំណោយផល” មានអត្រាធូរស្បើយខ្ពស់បំផុត។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រមីនីសូតាបានបញ្ជាក់ថា ” តាមរយៈការកំណត់ក្រុមដែលរងផលប៉ះពាល់ប្រហាក់ប្រហែលគ្នា វាមិនត្រឹមតែអាចជួយកំណត់អត្តសញ្ញាណកត្តាហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែអាចជួយឲ្យយើងកំណត់គោលដៅអន្តរាគមន៍ទាន់ពេល ចំពោះអ្នកជំងឺដែលមានហានិភ័យខ្ពស់បំផុត” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖តើភាពស៊ាំវ៉ាក់សាំងការពារកូវីដ -១៩ នៅយូរបានកម្រិតណា?

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ