ព័ត៌មានអន្ដរជាតិ
ដល់ថ្ងៃចូលរោងការទៅហើយ ទើបម្តាយកូនកំលោះដឹងថា កូនក្រមុំជាកូនបង្កើតដែលបាត់ខ្លួនជាង២០ឆ្នាំមុន
ក្នុងពិធីមង្គលការមួយនៅប្រទេសចិន ម្តាយរបស់កូនកំលោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថា កូនប្រសាររបស់គាត់គឺជាកូនបង្កើតដែលបាត់ជាយូរមកហើយដោយសារតែគាត់ចំណាំស្នាមខ្នៅលើដៃរបស់នាង។
ក្នុងពិធីមង្គលការនៅទីក្រុង Suzhou នៃខេត្ត Jiangsu កាលពីថ្ងៃទី៣១ខែមីនា ម្តាយក្មេកបានឃើញស្នាមខ្នៅនៅលើដៃកូនប្រសារស្រីរបស់គាត់ ស្រដៀងទៅនឹងកូនស្រីដែលបាត់ខ្លួន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនបានឲ្យដឹងថា ស្ត្រីរូបនោះបានទៅជួបឪពុកម្តាយរបស់កូនក្រមុំ ដើម្បីសួរថាតើពួកគេបានយកកូនស្រីរបស់គាត់កាលពីជាង២០ឆ្នាំមុនដែរឬទេ។
ក្រុមគ្រួសារមានការភ្ញាក់ផ្អើលចំពោះសំណួរនេះ ព្រោះវាជាអាថ៌កំបាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែបានបង្ហើបថា ពួកគេបានប្រទះឃើញក្មេងស្រីម្នាក់នៅតាមចិញ្ចើមផ្លូវតាំងពីយូរមកហើយ ហើយនាងបាននៅជាមួយពួកគេតាំងពីពេលនោះមក។

គ្រាន់តែឮដំណឹងនេះភ្លាម កូនក្រមុំក៏បានសម្រក់ទឹកភ្នែក។
ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះមិនបានបង្អាក់កម្មវិធីរៀបមង្គលការនោះទេ ដោយសារតែអាថ៌កំបាំងមួយទៀតត្រូវបានលេចធ្លាយ៖ គឺថាកូនកំលោះគឺជាកូនចិញ្ចឹមរបស់ម្តាយបង្កើតកូនក្រមុំ
យោងតាមសារព័ត៌មាន Oriental Daily បានឲ្យដឹងថា ស្ត្រីរូបនេះបានយកកូនប្រុសម្នាក់មកចិញ្ចឹម បន្ទាប់ពីអស់សង្ឃឹមក្នុងការស្វែងរកកូនស្រីដែលបាត់ខ្លួន។

នាងបានស្វែងរកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានប្រយោជន៍ឡើយ។
ពិធីមង្គលការបានដំណើរការទៅយ៉ាងរលូន ព្រោះថា កូនកំលោះនិងកូនក្រមុំមិនមែនជាបងប្អូនបង្កើត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី