ព័ត៌មានអន្ដរជាតិ
ថៃ ផ្ទុះឆ្លងកូវីដជាចង្កោមក្នុងកន្លែងកម្សាន្ត និងពន្ធនាគារ មុនបុណ្យចូលឆ្នាំថ្មី
មន្ត្រីសុខាភិបាលថៃបានបិទកន្លែងកម្សាន្តនៅទីក្រុងបាងកកកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការផ្ទុះឡើងនូវករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងតំបន់រាត្រីក្នុង និងជុំវិញរដ្ឋធានី និងមួយផ្សេងទៀតនៅពន្ធនាគារភាគខាងត្បូង ។
លោកស្រី Apisamai Srirangsan អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) បាននិយាយថា ករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៩៤ ត្រូវបានបញ្ជាក់ដែលភាគច្រើនមកពីកន្លែងកម្សាន្តនៅទីក្រុងបាងកក និងពីពន្ធនាគារខេត្ត Narathiwat ។ មជ្ឈមណ្ឌលបញ្ជាឲ្យបិទកន្លែងរាត្រីដែលរងផលប៉ះពាល់នោះរហូតដល់ការបាញ់ថ្នាំសម្លាប់មេរោគត្រូវបានធ្វើរួចរាល់ ។

មន្ត្រីសុខាភិបាលបាននិយាយថា ពួកគេកំពុងពិចារណាបញ្ជាឲ្យបិទកន្លែងកម្សាន្តនៅទីក្រុងបាងកករយៈពេលពីរសប្តាហ៍ដើម្បីព្យាយាមបញ្ឈប់ការរីករាលដាលនៃវីរុស ។
ទន្ទឹមនោះរដ្ឋាភិបាលទីក្រុងបាងកកបានប្រកាសឈ្មោះទីកន្លែងដែលពាក់ព័ន្ធ និងបានជំរុញឲ្យប្រជាជនដែលចូលក្នុងទីតាំងនោះរយៈពេលមួយខែកន្លងមកនេះដើម្បីធ្វើតេស្តរកជំងឺកូវីដ ១៩ ។

ការផ្ទុះឡើងនេះបានកើតឡើង នៅមុនថ្ងៃឈប់សម្រាកនៃពិធីបុណ្យសង្រ្កាន្តចូលឆ្នាំថ្មីនៅពាក់កណ្តាលខែមេសា ដែលជាធម្មតាគេសង្កេតឃើញមានប្រជាជនធ្វើដំណើរចេញពីទីក្រុងទៅលេងសាច់ញាតិនៅតាមខេត្តផ្សេងៗ ហើយជាទូទៅត្រូវបានគេប្រារព្ធពេញមួយសប្តាហ៍ ។ ថ្ងៃឈប់សម្រាកផ្លូវការត្រូវបានពន្យារពេលកាលពីឆ្នាំមុន ពីព្រោះវាបានកើតឡើងភ្លាមៗ បន្ទាប់ពីរលកឆ្លងដំបូងនៃជំងឺកូវីដ ១៩ ក្នុងប្រទេសថៃ ។
នៅទីក្រុងបាងកកផងដែរសាលាអន្តរជាតិជាច្រើនបានសម្រេចផ្អាកថ្នាក់មនុស្សចូលរៀនជាច្រើនថ្ងៃ បន្ទាប់ពីសាលារៀនមួយបានរាយការណ៍រកឃើញករណីឆ្លងវីរុសនេះ ។

ចំណែកនៅខេត្ត Narathiwat នាយកដ្ឋានកែតម្រូវបានប្រកាសហាមប្រាមរយៈពេលមួយខែលើដំណើរទៅពន្ធនាគារដែលចាប់ផ្តើមនៅថ្ងៃចន្ទ បន្ទាប់ពីអ្នកទោស និងមន្ត្រីនៅពន្ធនាគារខេត្តចំនួន ១២០ នាក់បានឆ្លងជំងឺនេះ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៩,៥៧១ ករណី និងមានអ្នកស្លាប់ចំនួន ៩៥ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ថៃ អនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី តែក្រុមគ្រូពេទ្យព្រួយបារម្ភ
ចុចអាន ៖ ខណៈកូវីដផ្ទុះខ្លាំងឡើងវិញ ថៃ ហាមមិនឲ្យលេងបាញ់ទឹកដាក់គ្នាក្នុងពិធីបុណ្យចូលឆ្នាំថ្មី

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់