ព័ត៌មានអន្ដរជាតិ
កាន់តែធ្ងន់ធ្ងរ! កូវីដបំប្លែងខ្លួនថ្មីកំពុងឆ្លងខ្លាំងលើយុវវ័យ អាមេរិក
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) និយាយថា ករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីគឺកំពុងកើនឡើងនៅទូទាំងប្រទេសជាពិសេសក្នុងចំណោមយុវវ័យ ។
នាយក CDC លោកស្រី Rochelle Walensky បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងនេះនៅក្នុងសន្និសិទកាសែតកាលពីថ្ងៃចន្ទ ។
CDC បាននិយាយថា ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃបានកើនឡើងដល់ប្រហែល ៦៤,០០០ នាក់ជាមធ្យមក្នុងមួយសប្តាហ៍កន្លងមកនេះ បើប្រៀបធៀបនឹងចំនួន ៦០,០០០ នាក់នៅដើមខែមីនា ។
លោកស្រី Walensky បាននិយាយថា ការកើនឡើងនេះគឺដោយសារតែផ្នែកខ្លះនៃវ៉ារ្យ៉ង់ថ្មីដែលអាចចម្លងបានយ៉ាងឆាប់រហ័ស ហើយជាការពិតករណីថ្មីទាំងនេះគឺភាគច្រើនកើតឡើងក្នុងចំណោមមនុស្សវ័យក្មេង ។
លោកស្រីបាននិយាយថា “យើងកំពុងដឹងថា ការផ្ទុះឡើងជាច្រើនចំពោះមនុស្សវ័យក្មេងគឺទាក់ទងនឹងកីឡាយុវជន និងសកម្មភាពក្រៅសាលា” ។
ទន្ទឹមនោះលោកស្រី Walensky ក៏បានអំពាវនាវឲ្យប្រជាជនប្រកាន់ខ្ជាប់នូវវិធានការណ៍នានាដើម្បីការពារការរីករាលដាលនៃវីរុសនេះដូចជា ការពាក់ម៉ាស និងរក្សាគម្លាតសង្គម ខណៈថ្នាក់រៀនផ្ទាល់បានបន្តនៅសាលារៀនជាច្រើនរបស់សហរដ្ឋអាមេរិក ។
រដ្ឋអាមេរិកជាច្រើនបានបន្ធូរបន្ថយការរឹតត្បិតលើភោជនីយដ្ឋាន និងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ នៅពេលរដ្ឋាភិបាលបង្កើនល្បឿនចាក់វ៉ាក់សាំង ។ ប៉ុន្តែរហូតមកដល់ពេលនេះមានតែប្រជាជន ១៨ ភាគរយប៉ុណ្ណោះដែលបានទទួលការចាក់វ៉ាក់សាំង ។
ក្រុមអ្នកជំនាញកំពុងសម្តែងការព្រួយបារម្ភថា ការកើនឡើងករណីនាពេលបច្ចុប្បន្នអាចនាំឲ្យមាន “រលកទីបួន” នៃការឆ្លង ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះសហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៣១,៤៩៦,៩៧៦ ករណី និងមានអ្នកស្លាប់ចំនួន ៥៦៩,២៨២ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជំងឺកូវីដបំប្លែងខ្លួនថ្មីក៏កំពុងអុកឡុក អាមេរិក ក្រោយរកឃើញអ្នកឆ្លងសរុប ១៣,០០០ ករណី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ១០ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា