ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងចិន J-20 ជំនាន់ថ្មីត្រៀមរួចជាស្រេចសម្រាប់ការប្រយុទ្ធទ្រង់ទ្រាយធំ
ក្រុមអ្នកវិភាគបាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះចម្បាំង J-20 ដែលជាយន្តហោះចម្បាំងបំបាំងកាយ និងមានសមត្ថភាពខ្ពស់បំផុតរបស់កងទ័ពអាកាសរំដោះប្រជាជនចិន (PLA) បានឈានដល់កម្រិតត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធ ខណៈយន្តហោះនេះត្រូវបានគេប្រទះឃើញហោះហើរដោយគ្មានបំពាក់កញ្ចក់លេន Luneburg ។

កញ្ចក់លេន Luneburg ជាឧបករណ៍តូចមួយដែលត្រូវបានប្រើដើម្បីបង្ហាញពីយន្តហោះបំបាំងកាយទៅយន្តហោះដទៃទៀតនៅក្នុងស្ថានភាពដូចជាការហ្វឹកហាត់ ឬការហោះហើរដែលមិនប្រយុទ្ធ ។
ទន្ទឹមនោះរូបភាពពីទូរទស្សន៍ចិន CCTV បានបង្ហាញពីយន្ដហោះ J-20 ហោះហើរលើអាកាស ហើយទីតាំងមួយចំនួនបានបង្ហាញថា យន្តហោះ J-20 នេះមិនត្រូវបានបំពាក់ដោយកញ្ចក់លេន Luneburg ទេ ។

ចំណែករបាយការណ៍ដាច់ដោយឡែកមួយទៀតរបស់ CCTV បាននិយាយកាលពីថ្ងៃចន្ទថា កន្លែងដាក់គ្រាប់មីស៊ីលរបស់យន្ដហោះក៏មានភាពខុសគ្នាពីយន្តហោះចម្បាំង J-20 មុនៗផងដែរ ។
ស្របពេលជាមួយគ្នានេះ អ្នកជំនាញយោធាចិនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែត Global Times កាលពីថ្ងៃចន្ទថា កញ្ចក់លេន Luneburg គឺជាឧបករណ៍តូចមួយដែលត្រូវបានប្រើដើម្បីពង្រីកផ្នែកឆ្លងកាត់រ៉ាដារបស់យន្តហោះ ពោលមានន័យថា វាអាចធ្វើឲ្យយន្តហោះបំបាំងកាយអាចមើលឃើញដោយរ៉ាដារបស់សត្រូវ ។

នៅក្នុងការហ្វឹកហាត់ជាទៀងទាត់ផ្សេងទៀត ទីតាំងរ៉ាដាគឺផ្ដោតលើយន្តហោះបំបាំងកាយដើម្បីតាមដានសកម្មភាពរបស់ពួកគេ និងវាយតម្លៃលទ្ធផលនៃការហ្វឹកហាត់ ។ នៅក្នុងស្ថានភាពដែលមិនមែនជាចម្បាំងផ្សេងទៀតដូចជា ការហោះហើរឆ្លងកាត់ ការបង្ហាញវត្តមាននៃយន្តហោះបំបាំងកាយទៅកាន់យន្តហោះដទៃដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយ អ្នកជំនាញបានកត់សម្គាល់ថា នៅក្នុងប្រតិបត្តិការយោធាមួយចំនួនក៏អាចមានតម្រូវការសម្រាប់យន្តហោះដាក់កញ្ចក់លេនបែបនេះផងដែរដើម្បីទទួលបាននូវការទប់ស្កាត់ជាមុន ។
បន្ថែមពីនេះនៅក្នុងរបាយការណ៍មុនៗស្តីអំពីយន្តហោះ J-20 បានឲ្យដឹងថា យន្តហោះបំបាំងកាយមួយនេះបានដាក់កញ្ចក់លេននៅក្រោមនៃតួយន្តហោះដើម្បីបង្ហាញទៅកាន់យន្តហោះដទៃទៀតអំឡុងការហ្វឹកហាត់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times
ចុចអាន ៖ មិនធម្មតា! យន្តហោះយោធា ចិន ច្រើនបំផុតមិនធ្លាប់មាន ២០ គ្រឿងចូលទៅកោះតៃវ៉ាន់
ចុចអាន ៖ តៃវ៉ាន់ ដាក់ពង្រាយប្រព័ន្ធចាប់មីស៊ីល ក្រោយពេលយន្តហោះចម្បាំងចិន៨គ្រឿង ចូលដែនអាកាសរបស់ខ្លួន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង