Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចេញមុខព្រមានថា ទណ្ឌកម្មលើមីយ៉ាន់ម៉ា អាចបង្កឲ្យមាន សង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ

បានផុស

នៅ

ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារទី៦ខែមេសានេះថា ខ្លួនសូមប្រឆាំងនឹងទណ្ឌកម្មលើយោធារបស់ប្រទេសមីយ៉ាន់ម៉ា។ រុស្ស៊ីព្រមានថា វិធានការដាក់ទណ្ឌកម្មនានា អាចបង្កឲ្យមានសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំមួយនៅក្នុងប្រទេស។

Russia warns Myanmar sanctions could spark 'full-blown civil conflict' - CNA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ដែលនិយាយថា “មាគ៌ាឆ្ពោះទៅរកការគំរាមកំហែង និងការដាក់សម្ពាធរួមទាំងការប្រើប្រាស់ទណ្ឌកម្មប្រឆាំងនឹងអាជ្ញាធរមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន គឺគ្មានអនាគតទេហើយមានគ្រោះថ្នាក់ខ្លាំងណាស់។ គោលនយោបាយបែបនេះ នឹងជំរុញឲ្យមីយ៉ាន់ម៉ាឆ្ពោះទៅរកជម្លោះស៊ីវិលទ្រង់ទ្រាយធំ”។

Anger over mass arrests in Myanmar at protests against coup

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក ដែលបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជីនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។

យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឲ្យដឹងថា មនុស្សជាង៥៥០នាក់ត្រូវបានសម្លាប់ នៅក្នុងភាពចលាចលប្រឆាំងរដ្ឋប្រហារ។

This image has an empty alt attribute; its file name is 106839739-1613123898137-gettyimages-1231113111-AFP_92T7M6.jpeg

មហាអំណាចអន្តរជាតិ បានព្យាយាមដាក់សម្ពាធលើយោធា ដោយគាបសង្កត់ផលប្រយោជន៍ពាណិជ្ជកម្មរបស់ពួកគេ។

ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានការដាក់ទណ្ឌកម្មនិងការអំពាវនាវណាមួយ អាចធ្វើឲ្យយោធាដើរបកក្រោយបានទេ ស្របពេលពួកគេនៅតែបន្តការបង្ក្រាបលើបាតុកម្ម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ នារីអាយុ១៩ឆ្នាំកំពុងជិះម៉ូតូតាមផ្លូវត្រូវសន្តិសុខមីយ៉ាន់ម៉ាបាញ់ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម