Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពអង់គ្លេសព្រមានពីសង្គ្រាមលោកលើកទី៣

បានផុស

នៅ

មេបញ្ជាការយោធាជាន់ខ្ពស់អង់គ្លេសបានព្រមានថា វីរុសកូរ៉ូណាបានធ្វើឲ្យការរំពឹងទុកនៃសង្គ្រាមលោកលើកទី៣ក្លាយជាហានិភ័យពិត។

លោកឧត្តមសេនីយ៍ Sir Nick Carter បាននិយាយថា ដោយសារតែភាពមិនច្បាស់លាស់ដែលបង្កឡើងដោយជំងឺកូវីដ១៩ក្នុងសតវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសនិងពិភពលោកទាំងមូលចាំបាច់ត្រូវរៀនសូត្រពីប្រវត្តិសាស្រ្តនិងភាពអគតិជាអន្ដរជាតិដែលនាំឲ្យមានសង្គ្រាមលោកលើកមុនៗ។

លោក Sir Nick បានធ្វើអត្ថាធិប្បាយបែបនេះនៅពេលត្រូវបានសួរដោយ Sky News ថាតើលោកខ្លាចដែរឬទេថាវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបង្កឡើងដោយវីរុសកូរ៉ូណាអាចនាំឲ្យមានសង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានប្រាប់ពិធីការិនី Sophy Ridge ក្នុងកម្មវិធីថ្ងៃអាទិត្យថា មានការព្រួយបារម្ភថា ការកើនឡើងនៃជម្លោះក្នុងតំបន់ដែលកំពុងរាលដាលពាសពេញពិភពលោកអាចក្លាយទៅជា “សង្គ្រាមពេញទំហឹង” ដែលឆ្លុះបញ្ចាំងពីការឈានទៅរកសង្គ្រាមពិភពលោកទាំង២ក្នុងសតវត្សរ៍ទី២០នៅពេលដែលសម្ព័ន្ធភាពរវាងបណ្តាប្រទេសនានានាំឲ្យមានការបង្ហូរឈាមគ្នាច្រើនឆ្នាំ។

មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា ស្របពេលពិភពលោកកំពុងក្លាយជាកន្លែងដែលគ្មានភាពប្រាកដប្រជានិងគួរឲ្យព្រួយបារម្ភអំឡុងពេលមានជំងឺរាតត្បាត មានលទ្ធភាពដែលអ្នកអាចមើលឃើញពីការកើនឡើងភាពតានតឹងឈានដល់ការគណនាខុស។

មេបញ្ជាការយោធាជាន់ខ្ពស់អង់គ្លេសលោកឧត្តមសេនីយ៍ Sir Nick Carter ក្នុងបទសម្ភាសន៍

លោក Sir Nick បន្តថា “យើងត្រូវចាំថា ប្រវត្តិសាស្រ្តប្រហែលជាមិនកើតឡើងម្តងទៀតទេប៉ុន្តែវាមានបញ្ហារបស់វាហើយប្រសិនបើអ្នកក្រឡេកមើលទៅសតវត្សរ៍មុន មុនពេលសង្គ្រាមលោកទាំងពីរលើកកើតឡើង ខ្ញុំគិតថា វាមិនអាចជំទាស់បានទេដែលថា ជម្លោះដែលនាំឲ្យមានការវិនិច្ឆ័យខុសនៅទីបំផុតនាំឲ្យមានសង្គ្រាម។

នៅពេលសួរថាតើលោកកំពុងនិយាយថាមានការគំរាមកំហែងពិតប្រាកដនៃសង្គ្រាមលោកលើកទី៣មែនឬទេ គាត់ឆ្លើយថា “ខ្ញុំកំពុងនិយាយថា វាជាហានិភ័យហើយយើងត្រូវដឹងអំពីហានិភ័យទាំងនោះ”៕

មេបញ្ជាការយោធាជាន់ខ្ពស់អង់គ្លេសលោកឧត្តមសេនីយ៍ Sir Nick Carter

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Metro

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៣ វិនាទី មុន

អ៊ុយក្រែន​ ច្រាន​ចោល​របាយការណ៍​ដែល​ថា ​កូរ៉េ​ខាងជើង​បញ្ជូន​ទ័ព​ ៣០ ០០០​នាក់​ទៅ​រុស្ស៊ី

ព័ត៌មានជាតិ៥ នាទីutes មុន

សំណល់ពីសង្គ្រាម ផ្ដាច់ជីវិតកសិករម្នាក់ពេលកំពុងភ្ជួរដីចម្ការ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ថៃរៀបចំឥណទានការប្រាក់ទាប ២០០ ប៊ីលាន​បាត ដើម្បីជួយក្រុមហ៊ុន​នាំចេញប៉ះពាល់ដោយពន្ធខ្ពស់​ ត្រាំ

ព័ត៌មានជាតិ៧ នាទីutes មុន

សម្តេចតេជោ៖ ជនបរទេសក៏ដោយដែលទទួលបានសញ្ជាតិខ្មែរត្រូវដកសញ្ជាតិវិញ ករណីឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជា

ព័ត៌មានជាតិ១៣ នាទីutes មុន

តំបន់គោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង កើនឡើងដល់​ ១១៥ ទីតាំង

Sokha Hotels

ព័ត៌មានពេញនិយម