Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញតម្រុយខ្លះហើយ! អាជ្ញាធរ តៃវ៉ាន់ បញ្ចេញវីដេអូពីគ្រោះថ្នាក់រថភ្លើងធ្លាក់ផ្លូវ

បានផុស

នៅ

មន្ត្រីសុវត្ថិភាពនៃការដឹកជញ្ជូននៅតៃវ៉ាន់បានបញ្ចេញវីដេអូដែលថតចេញពីផ្នែកខាងមុខនៃរថភ្លើងដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ដ៏សាហាវមួយកាលពីសប្តាហ៍មុន ។

រថភ្លើងដែលស្ថិតនៅក្នុងផ្លូវរូងក្រោមដីក្នុងទីក្រុង Hualien កាលពីថ្ងៃសុក្របានសម្លាប់មនុស្សចំនួន ៥០ នាក់ និងច្រើនជាង ២០០ នាក់ទៀតរងរបួស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូដែលចេញផ្សាយដោយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនតៃវ៉ាន់កាលពីថ្ងៃអង្គារបង្ហាញថា រថភ្លើងបានបុកនឹងឡានដឹកទំនិញដែលបានរអិលចុះពីលើភ្នំចូលទៅផ្លូវដែកក្បែរផ្លូវរូងក្រោមដី ។

ទូរខាងមុខរបស់រថភ្លើងបានរអិលធ្លាក់ចុះផ្លូវ ក្រោយពីបុកជាមួយរថយន្ដដឹកទំនិញ ហើយបានបុកនឹងជញ្ជាំងផ្លូវរូងក្រោមដី ។

ក្រោយមកមន្ត្រីក្រុមប្រឹក្សាភិបាលបានវិភាគលើប្រព័ន្ធប្រតិបត្តិការរបស់រថភ្លើង ហើយបានរកឃើញថា អ្នកបើកបរបានជាន់ហ្វ្រាំងជាបន្ទាន់រយៈពេល ៥ វិនាទី បន្ទាប់ពីរថភ្លើងបានធ្លាក់ចេញពីផ្លូវរូងក្រោមដីមួយផ្សេងទៀតមុនពេលបុករថយន្តដឹកទំនិញនៅ ២ វិនាទីក្រោយមក ។

ក្រុមមន្រ្តីបាននិយាយថា រថភ្លើងកំពុងធ្វើដំណើរ ១២១ គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលនោះ ហើយរថយន្តនៅខាងមុខរបស់រថភ្លើងបានខ្ទាតចូលទៅដល់ជម្រៅប្រហែល ៣២០ ម៉ែត្រក្នុងផ្លូវរូងក្រោមដី ។

ពួកគេប៉ាន់ប្រមាណថា ឡានដឹកទំនិញបានរអិលធ្លាក់ទៅលើផ្លូវដែកប្រហែលមួយនាទីមុនពេលបុក ។

មន្ត្រីទាំងនោះក៏មានគម្រោងសិក្សាកំណត់ត្រាប្រតិបត្តិការរបស់រថភ្លើង និងរូបថតពីលើអាកាសដើម្បីស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះឲ្យបានលម្អិតបន្ថែមទៀតផងដែរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រថភ្លើង​ធ្លាក់​ផ្លូវ​នៅ ​តៃវ៉ាន់ ​សម្លាប់​មនុស្ស​ ៤៨​នាក់​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រនេះ

ចុចអាន ៖ Breaking News! រថភ្លើងធ្លាក់ផ្លូវនៅ តៃវ៉ាន់ ស្លាប់និងរបួសមនុស្សជាង ២០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម