Connect with us

ព័ត៌មានអន្ដរជាតិ

ចាក់វ៉ាក់សាំងដូសទី១រួច ចៃដន្យឆ្លងកូវីដ ​គួរចាក់ម្ដងទៀតទេ?

បានផុស

នៅ

ការទទួលចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូស និងគោរពតាមពេលវេលាកំណត់នៃការចាក់ម្ដងទៀត អាចផ្តល់ប្រសិទ្ធភាពពេញលេញដល់រាងកាយប្រឆាំងនឹងវីរុស។ រីឯការអនុវត្តគោលការណ៍សុខភាពផ្សេងទៀតដោយត្រូវសម្រាកគ្រប់គ្រាន់ ត្រណមអាហារក៏ដូចជាភេសជ្ជៈមួយចំនួន ក៏អាចជួយជំរុញប្រសិទ្ធភាពថ្នាំឱ្យកាន់ល្អ ស្របតាមការណែនាំរបស់អ្នកជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះប្រសិនបើអ្នកបានចាក់វ៉ាក់សាំងដូសទី១រួចហើយ តែអំឡុងពេលរង់ចាំចាក់ដូសទី២ អ្នកក៏ឆ្លងកូវីដ តើត្រូវចាប់ផ្តើមចាក់ម្តងទៀតដែរទេ?

ពាក់ព័ន្ធចម្ងល់នេះ អ្នកជំនាញថា មិនចាំបាច់ចាប់ផ្តើមចាក់វ៉ាក់សាំងម្ដងទៀតទេ បើទោះបីអ្នកឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីចាក់លើកដំបូងក៏ដោយ ហើយក្រោយជាសះស្បើយ អ្នកអាចចាក់ដូសទី២បាន។

យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ CDC សហរដ្ឋអាមេរិកបានឱ្យដឹងថា សូម្បីអ្នកដែលមានប្រវត្តិធ្លាប់ឆ្លងកូវីដក្ដី ក៏អាចទទួលចាក់ថ្នាំបង្ការបានដែរ។

ដោយឡែក ទីភ្នាក់ងារសុខាភិបាលនិយាយថា ទោះបីជាអ្នកបានឆ្លងវីរុសកូវីដ-១៩រួចក៏ពិតមែន អ្នកនៅតែអាចចាក់វ៉ាក់សាំងលើកទី២ ដោយសារភាពស៊ាំក្នុងរាងកាយនៅតែបន្តកើតមាន។

ចំណែកឯ លោកស្រីវេជ្ជបណ្ឌិត Brannon Traxler ប្រធានផ្នែកសុខភាពសាធារណៈបណ្តោះអាសន្ននៅរដ្ឋ South Carolina សហរដ្ឋអាមេរិក មានប្រសាសន៍ថា រាងកាយអ្នកឆ្លងកូវីដទំនងជាមិនទាន់ប្រសើរឡើងទេកំលុងពេល ៩០ ថ្ងៃ ក្រោយតេស្តវិជ្ជមាន។ ដូច្នេះពួកគេគួរតែរង់ចាំចាក់វ៉ាក់សាំងបន្ទាប់ពីនោះ ៩០ ថ្ងៃ រាប់តាំងពីពេលឆ្លងកូវីដដំបូង។​

Greenville native named to as interim state health director
លោកស្រីវេជ្ជបណ្ឌិត Brannon Traxler

ប្រសិនបើអ្នកឆ្លងកូវីដ បន្ទាប់ពីការចាក់លើកដំបូង CDC បញ្ជាក់ថា អ្នកគួរតែបន្តវ៉ាក់សាំងបន្ទាប់ទៀត ក្រោយពីជាសះស្បើយ ប៉ុន្តែបើអាការមិនទាន់ប្រសើរ អ្នកអាចពន្យារពេលចាក់វ៉ាក់សាំងលើកទី២សិន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ WCNC

ចុចអាន៖​គន្លឹះគួរយល់ដឹងនៅពេលអ្នកចាក់វ៉ាក់សាំងគ្រប់ដូស (CDC)

ចុចអាន៖ ស្រាយចម្ងល់ ចាក់វ៉ាក់សាំងរួច អ្នកខ្លះមានអាការៈ អ្នកខ្លះគ្មានអាការៈអ្វីសោះ តើមានប្រសិទ្ធភាពដូចគ្នាអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម